Sunday, November 2, 2014

បំបែកសំណុំរឿង​​ឃាតកម្ម​រំលោភ​សម្លាប់​នៅ​ស្រុក​ជើង​ព្រៃ ឃាត់ខ្លួន​ជន​សង្ស័យ៣នាក់


ខេត្តកំពង់ចាម​ ៖ ជន​សង្ស័យ​៣នាក់​ពាក់​ព័ន្ធ​ករណី​​​រំលោភ​​សេព​សន្ថវៈ​ រួចអា​រ.ក​សម្លាប់​នាង​ក្រមុំ​​ជនបទម្នាក់ ​ខណៈ​ពេល​នាងទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី​ត្រង់​ចំណុចវាលស្រែ​មួយ​មាន​ចំងាយ​ពី​ផ្ទះ​ប្រហែល​​៥០០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ កន្លង​ទៅ​ថ្មី​ៗ ត្រូវ​សមត្ថ​កិច្ច​មន្ទីរ​ស្រាវ​ជ្រាវ​យុត្តិ​ធម៌​អាវុធ​ហត្ថ​ខេត្ត​កំពង់​ចាម​ឃាត់ខ្លួន​បាន​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​២៩ និង​៣០​ តុលា ២០១៤។

តាម​លោក​អនុ​សេនី​យ៍​ឯក សែ​ម ឃាង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​អាវុធហត្ថ​ខេត្តបាន​ប្រាប់​ឲ្យ​ដឹងនៅ​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៤​ នេះថា ជន​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់​នោះ​មាន ១-​ឈ្មោះ តុ​ប សុខ​ហ៊ី​ម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ចិញ្ចឹម​ទា នៅ​ភូមិ​ត្រពាំង​ថ្ម​កើត ឃុំ​ត្រពាំង​គរ  ស្រុក​ជើងព្រៃ (​ជន​ដៃដល់​ដែល​វាយ​ជន​រង​គ្រោះ​ពីក្រោយ​ហើយ​ចាប់រំលោភ​មុនគេ ) ២-​ឈ្មោះ ប៊ិ​ន ស៊ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាកសិករ​នៅ​ភូមិ​ត្រពាំង​ថ្ម​លិច ឃុំ​ត្រពាំង​គរ (​អ្នក​មើលផ្លូវ )  និង៣-ឈ្មោះ លាង  សេង​ហួរ ភេទ​ប្រុស អាយុ១៩​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​ខាងលើ​ដែរ  ។
ជន​សង្ស័យ​ទាំង​៣នាក់​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៤ នេះ​។
គួររំលឹក​ថា នារី​ម្នាក់​អាយុ​២២​ឆ្នាំ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ​សេពសន្ថវៈ រួច​អារ​.​ក​សម្លាប់​បំបិទមាត់ ខណៈ​ពេល​នាង​ចេញ​ទៅ​ច្រូតស្មៅ​នៅ​វាលស្រែ​មួយ​កន្លែង​មាន​ចំងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្ទះ កាលពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ២០១៤ នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ត្រពាំង​គ ស្រុក​ជើងព្រៃ ។

តាម​មន្ត្រី​នគរបាល​ស្រុក​ជើងព្រៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រក​ស្មៅ​នៅ​វាលស្រែ​ដូច​សព្វមួយដង​សំរាប់​ទុក​ឲ្យ​គោ​ស៊ី កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​កើតហេតុ ដោយ​ទៅ​តែ​ម្នាក់ឯង​ទេ រហូត​ដល់​ពេល​ល្ងាច​ថ្ងៃ​ដដែល មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ ព្រមទាំង​បងប្អូន​ក្រុម​សាច់​ញាត់​មាន​ក្តី​កង្វល់   និង​បាន​នាំ​គ្នា​ដើរ​រក ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​៦ និង​២៥​នាទី​ល្ងាច ព្រលប់​ទៅ​ហើយ​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​សព​នារី​រង​គ្រោះ ដោយ​ខោ​ត្រូវ​បាន​គេ​ចាប់​សំរាត​ដល់​ត្រឹម​ជង្គង់ និង​មាន​ស្នាម​អារ​.​ក​ទៀត​ផង​នៅ​ចំណុច​វាលស្រែ​ចំងាយ​ពី​ភូមិ​ត្រពាំង​ថ្ម​៥០០​ម៉ែត្រ  ។ តាម​ការ​សន្និដ្ឋាន​ឃាតករ​អាច​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ៕

No comments:

Post a Comment