Showing posts with label All Categories. Show all posts
Showing posts with label All Categories. Show all posts

Sunday, November 2, 2014

បំបែកសំណុំរឿង​​ឃាតកម្ម​រំលោភ​សម្លាប់​នៅ​ស្រុក​ជើង​ព្រៃ ឃាត់ខ្លួន​ជន​សង្ស័យ៣នាក់


ខេត្តកំពង់ចាម​ ៖ ជន​សង្ស័យ​៣នាក់​ពាក់​ព័ន្ធ​ករណី​​​រំលោភ​​សេព​សន្ថវៈ​ រួចអា​រ.ក​សម្លាប់​នាង​ក្រមុំ​​ជនបទម្នាក់ ​ខណៈ​ពេល​នាងទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី​ត្រង់​ចំណុចវាលស្រែ​មួយ​មាន​ចំងាយ​ពី​ផ្ទះ​ប្រហែល​​៥០០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ កន្លង​ទៅ​ថ្មី​ៗ ត្រូវ​សមត្ថ​កិច្ច​មន្ទីរ​ស្រាវ​ជ្រាវ​យុត្តិ​ធម៌​អាវុធ​ហត្ថ​ខេត្ត​កំពង់​ចាម​ឃាត់ខ្លួន​បាន​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​២៩ និង​៣០​ តុលា ២០១៤។

តាម​លោក​អនុ​សេនី​យ៍​ឯក សែ​ម ឃាង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​អាវុធហត្ថ​ខេត្តបាន​ប្រាប់​ឲ្យ​ដឹងនៅ​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៤​ នេះថា ជន​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់​នោះ​មាន ១-​ឈ្មោះ តុ​ប សុខ​ហ៊ី​ម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ចិញ្ចឹម​ទា នៅ​ភូមិ​ត្រពាំង​ថ្ម​កើត ឃុំ​ត្រពាំង​គរ  ស្រុក​ជើងព្រៃ (​ជន​ដៃដល់​ដែល​វាយ​ជន​រង​គ្រោះ​ពីក្រោយ​ហើយ​ចាប់រំលោភ​មុនគេ ) ២-​ឈ្មោះ ប៊ិ​ន ស៊ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាកសិករ​នៅ​ភូមិ​ត្រពាំង​ថ្ម​លិច ឃុំ​ត្រពាំង​គរ (​អ្នក​មើលផ្លូវ )  និង៣-ឈ្មោះ លាង  សេង​ហួរ ភេទ​ប្រុស អាយុ១៩​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​ខាងលើ​ដែរ  ។
ជន​សង្ស័យ​ទាំង​៣នាក់​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៤ នេះ​។
គួររំលឹក​ថា នារី​ម្នាក់​អាយុ​២២​ឆ្នាំ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ​សេពសន្ថវៈ រួច​អារ​.​ក​សម្លាប់​បំបិទមាត់ ខណៈ​ពេល​នាង​ចេញ​ទៅ​ច្រូតស្មៅ​នៅ​វាលស្រែ​មួយ​កន្លែង​មាន​ចំងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្ទះ កាលពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ២០១៤ នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ត្រពាំង​គ ស្រុក​ជើងព្រៃ ។

តាម​មន្ត្រី​នគរបាល​ស្រុក​ជើងព្រៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រក​ស្មៅ​នៅ​វាលស្រែ​ដូច​សព្វមួយដង​សំរាប់​ទុក​ឲ្យ​គោ​ស៊ី កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​កើតហេតុ ដោយ​ទៅ​តែ​ម្នាក់ឯង​ទេ រហូត​ដល់​ពេល​ល្ងាច​ថ្ងៃ​ដដែល មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ ព្រមទាំង​បងប្អូន​ក្រុម​សាច់​ញាត់​មាន​ក្តី​កង្វល់   និង​បាន​នាំ​គ្នា​ដើរ​រក ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​៦ និង​២៥​នាទី​ល្ងាច ព្រលប់​ទៅ​ហើយ​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​សព​នារី​រង​គ្រោះ ដោយ​ខោ​ត្រូវ​បាន​គេ​ចាប់​សំរាត​ដល់​ត្រឹម​ជង្គង់ និង​មាន​ស្នាម​អារ​.​ក​ទៀត​ផង​នៅ​ចំណុច​វាលស្រែ​ចំងាយ​ពី​ភូមិ​ត្រពាំង​ថ្ម​៥០០​ម៉ែត្រ  ។ តាម​ការ​សន្និដ្ឋាន​ឃាតករ​អាច​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ៕

Friday, October 31, 2014

ភ្ញាក់​ផ្អើល​​នារី​ម្នាក់​ស្លាប់​ក្នុង​​ផ្ទះសំណាក់​យីហោ «អប្សរា​មាស» សង្ស័យ​ករណី​ឃាត​កម្ម




រាជធានីភ្នំពេញ ៖ ​នារី​​អាយុ​ប្រហែលជាង​២០​ឆ្នាំ​ម្នាក់ ត្រូវគេ​ប្រទះឃើញ​ដេក​ស្លាប់ផ្កាប់​មុខនិង​មាន​ខ្សែ​រឹត.ក​​ក្នុង​ផ្ទះ​សំណាក់​យីហោ​ «​អប្សរា​មាស» ខណៈ​អ្នក​បម្រើ​ចូល​ទៅ​សម្អាត​បន្ទប់ បង្កឱ្យមាន​ការ​​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​១២ និង​១៥​នាទី​ថ្ងៃទី​៣១ តុលា ២០១៤ នេះ ស្ថិត​ក្នុងភូមិ​ប៉ប្រក សង្កាត់​កាកាប ខណ្ឌពោធិ៍​សែនជ័យ ដែល​ត្រូវគេ​សង្ស័យថា ជាករណី​​ឃាត​កម្ម​ ​។
​ទោះ​បី​ជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​ណ​សព​នារី​រងគ្រោះនៅឡើយ ខណៈ​​សមត្ថ​កិច្ច​ជំនាញ​កំពុងធ្វើ​កោសល្យ​
វិច័យ ។
ប្រភព​ពីម្ចាស់​ផ្ទះ​សំណាក់​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​​វេលា​ម៉ោង​​ប្រហែល​១០ព្រឹកថ្ងៃទី​៣០ តុលា ២០១៤ គេ​ឃើញ​នារី​រងគ្រោះ​ខាងលើ​រួម​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៅ​ជួល​បន្ទប់​គេ​ង រហូតដល់ព្រឹក​ឡើង​អត់ឃើញ​នារីនោះចេញ​ពីបន្ទប់​វិញទេ ខណៈនោះ​អ្នកបម្រើ​ដើរ​ទោះទ្វារ​បំណង​សម្អាតបន្ទប់​ ក៏ប្រទះ​ឃើញ​​នារីរងគ្រោះ​​ស្លាប់បាត់ទៅហើយ​ ។​​​
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភា

Thursday, October 30, 2014

ភ្លើង​ស្នេហ៍​ត្រី​កោណ ប្រពន្ធ​ដើម​ចាប់​នាង​ចុង​ឆូត​មុខ​នឹង​ផ្លែ​ឡាម​ ក្លាយ​ជា​​អ្នក​ទោស​​



ខេត្ត​កំពង់​​ស្ពឺ ៖ ភ្លើង​ស្នេហ៍ត្រី​កោណ​បាន​ឆាប​​ឆេះ​ឡើង​​ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ក្លាយ​ជា​អ្នក​ទោស​ ដោយ​សារ​តែបាន​ចាប់​​នាង​ប្រពន្ធ​ចុង​ឆូត​មុខ​នឹង​ផ្លែ​ឡាម​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ។
ករណី​ហិង្សា​​ដោយ​ចេតនា​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​៤និង​៤០នាទីល្ងា​ច​ថ្ងៃទី​៣០ តុលា នៅ​ចំណុច​ភូមិ​ផ្សារ​កន្ទួត​​ ឃុំ​សង្កែសាទប​ ស្រុក​ឱរ៉ាល់ ។ បុរស​ជាប្តី​ឈ្មោះ ប៉ិម អាយុ​៣៣​​ឆ្នាំ ប្រពន្ធ​ដើម​ឈ្មោះ ឆយ ស្រី​​លាក់​​ អាយុ​​២៦​​ឆ្នាំ ចំណែក​នាង​ជា​ប្រពន្ធ​ចុង​ឈ្មោះ អឿន សុខ​ឡា​ អាយុ​​២៧​​ឆ្នាំ​​ អ្នក​​ទាំង​​៣​រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​​(ផ្ទះ​ផ្សេង​គ្នា​) ។
តាម​ប្រភព​ពី​អ្នក​ជិត​ខាង​បង្ហើ​បឱ្យដឹង​ថា​ រឿង​ស្នេហាត្រីកោណនេះ​​កើត​ឡើង​​ច្រើន​​ឆ្នាំ​មក​ហើយ​ ចាប់​តាំង​ពី​បុរស​ជាប្តី​លែង​រវីរវល់​​នឹង​ប្រពន្ធ​ដើម​​ថែម​ទាំង​បា​នយក​ប្រពន្ធ​​ចុង​មក​រស់នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ​​ ធ្វើ​​ឱ្យ​នាង​ជាប្រពន្ធ​ដើម​​ឈឺ​ស្អិត​​ទ្រូង​​ រហូត​ទ្រាំ​លែង​បាន​ក៏​បង្ក​ឱ្យមាន​រឿង​បែប​នេះ​តែម្តង ៕

HotNews


ថ្មីៗនេះមានករណីបាញ់កាំជ្រួចនៅមុខវាំងខុសបច្ចេកទេស បណ្តាលអោយធ្លាយពោះបុរសម្នាក់ និងរងរបួសជាច្រើននាក់ទៀត កំពុងតែយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំនែកបុរសដែលបានស្លាប់នោះ ត្រូវបានគេស្គាល់ឈ្មោះថា ណាគ្រី ដារ៉ូ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្ដាល ៕


Thursday, October 23, 2014

ឃាត់​ខ្លួន​ជន​ដៃដល់​ម្នាក់​វាយបំបាក់​.​ក​សម្លាប់ស្ត្រី​សរ​សៃ​ខ្ចី ចោទ​ថា​ចេះ​អំពើអាប​ធ្មប់





ខេត្តក្រចេះ ​៖ ប៉ូលិស​ស្រុក​សំបូរ​ស្រាវជ្រាវ​​ឃាត់ខ្លួនជន​ដៃដល់​ម្នាក់ ​ក្នុង​ចំណោមបក្ខពួក​២​នាក់​ទៀត​ដែល​បាន​ធ្វើ​សកម្មភាព​វាយបំបាក់​.​ក​ស្ត្រី​ស​រសៃ​ខ្ចី​ម្នាក់ ​រហូត​ដល់​ស្លាប់ រួច​ទម្លាក់​ចូល​បឿន​ក្នុង​ទឹក​បឹង ដោយសារ​តែ​មាន​​គំនុំជាមួយ​ស្ត្រី​រង​គ្រោះ​ចោទ​ថា ចេះអំ​​ពើ​អាប​ធ្មប់​។
ជន​ដៃដល់​ត្រូវ​នគរ​បាល​ស្រុក​​សំបូរ ចុះ​​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា បន្ទាប់​ពី​ជន​នេះនិង​បក្ខពួក​ពីរ​នាក់​ទៀត​ព្រួត​គ្នា​វាយ​សម្លាប់​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ដោយ​ចាប់សម្រាត​យក​ក្រ​​មា​​រុំ​មុខ រួច​​អូស​ពីលើ​ផ្ទះ​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ជាង​២​គីឡូ​មែ​ត្រ​ ទើបវាយបំបាក់​.​កសម្លាប់​ទម្លាក់​ចូល​ទឹក​បឹង​។
ប៉ូលិស​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ឈ្មោះ ចក់ ណែម អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ បាន​ព្រួត​គ្នា​វាយ​សម្លាប់​ទៅ​លើ​ស្ត្រី​រង​​គ្រោះ​ឈ្មោះ អំ​ផាត មុំ អាយុ​៣២​ឆ្នាំ ជា​ស្ត្រី​សរ​សៃ​ខ្ចី ដែល​ទើបតែ​សម្រាល​កូនស្រី​២​ខែ ​និង​ស្នាក់​នៅ​លើ​ផ្ទះ​តែ​ម្នាក់ឯង​នៅ​ចំណុច​កើតហេតុ​។ អធិការរង​នគរ​​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បាល​ស្រុក​សំបូរ លោក​អនុ​សេនី​យ៏​ឯក ឈិ​ន សំបូរ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ គឺ​ត្រូវ​នគរបាល​​ឃាត់ខ្លួន​បាន​នៅ​ពេល​ដែលកម្លាំង​ជំនាញ បាន​ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។ ជាមួយ​គ្នានេះ​នគរបាល ក៏​បាន​​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ពីរ​នាក់​ផ្សេង​ទៀត ដែល​រស់នៅ​ក្បែរ​នោះ​ ដោយ​សង្ស័យ​ពី​បទ​រួមគំនិត​ក្នុង​អំពើឃាតកម្ម​។
លោក​អនុ​ស​នី​យ៏​ឯក​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោ​ង​៧​យប់​ថ្ងៃ​ទី​២២ តុលា នៅ​​ពេលដែល​ស្ត្រី​រង​គ្រោះ​រូប​នេះ កំពុង​តែ​នៅ​លើ​ផ្ទះ​ជាមួយ​នឹង​កូន​តូច​ៗ​ ខ​ណៈ​​ដែល​ប្តី​មិន​ទាន់​មកពី​ព្រៃ​។ ជន​ដៃដល់​និង​បក្សពួក​២​នាក់​ទៀត​បាន​ឡើង​ទៅ​​​លើ​ផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​ និង​បានចាប់​ស្ត្រី​រង​គ្រោះយក​ក្រ​មា​រុំ​មុខ ហើយ​ចាប់​អូស​ស្ត្រី​រង​គ្រោះ​ទៅ​បឹង​ខាងក្រោយ​ផ្ទះ​ចម្ងាយជាង​ពីរ​គីឡូ​មែ​ត្រ និង​បាន​ធ្វើ​​សកម្មភាព​វាយបំបាក់​.​ក​ស្ត្រី​រង​គ្រោះ​ទាំង​ភាព​អាក្រាត​រួចទម្លាក់​ចូល​បឿនក្នុង​ទឹក​បឹង​ ៕

Saturday, October 18, 2014

ចូល​រួម​ត្រេក​អរ​ទាំង​អស់​គ្នា តារា​កម្ពុជា ជាប់​ពាន​១ទៀត​ហើយ​នៅ​ហុងកុង



លោក យិត មាសឧស្សាហ៏ ហៅ Edwin តារា​ម៉ូដែល​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី “Mr Asia Contest” ពិភព​លោក​នៅ​ទី​ក្រុង​ហុង​កុង កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៤​នោះ ពេល​នេះ​ដឹង​លទ្ធផល​ហើយ ដោយ​លោក​ទទួល​បាន​រង្វាន់​ជា​តារា​ញញឹម​ស្រស់ជាង​គេ “ Mr. Smiley Award in Mister Asia Contest 2014 ”។សូមអានពត៌រមានបន្ថែមនៅទីនេះ។

Monday, October 13, 2014

សមត្ថកិច្ច​ឃាត់ខ្លួនបុរសម្នាក់​ សង្ស័យពាក់ព័ន្ឋ​ករណីរំលោភ​សម្លាប់នារីម្នាក់​យកទៅទម្លាក់​ចោលនៅមាត់ទន្លេ



រាជធានីភ្នំពេញ​៖​ បុរសម្នាក់បាន​ត្រូវសមត្ថកិច្ច​ចម្រុះឃាត់ខ្លួន​កាលពីព្រឹកថ្ងៃទី១៣ ​តុលា ២០១៤​ នៅហាងកាហ្វេដាលីន ​ស្ថិតក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា ​ពាក់ព័ន្ឋនឹងការ​សម្លាប់នារីម្នាក់​ជានិស្សិតឆ្នាំទី១នៃវិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ ​និង ​មានជាប់ពាក់ព័ន្ឋ​នឹងករណីជួញដូរ​គ្រឿងញៀនផងដែរ​ ។សូមអានពត៌រមានបន្ថែមនៅទីនេះ។

វិធី​ព្យាបាល​ជំងឺ​រលាក​ឆ្អឹង និង​សន្លាក់ ថ្មី​ចុង​ក្រោយ​បំផុត



នៅ​ពេល​សន្លាក់​របស់​យើង​មាន​របួស ឬ​មាន​ជំងឺ ការ​ឈឺចាប់ និង​ការ​ហើម​អាច​កំហិត​ការ​ធ្វើ​ចលនា​ប្រចាំ​ថ្ងៃ​របស់​យើង​។ យើង​មានការ​ឈឺចាប់​ក្នុង​ពេលធ្វើការ ហាត់​ប្រាណ និង​លេង​កីឡា​។ ទោះបីជា​មូលហេតុ​មាន​ច្រើន​ខុស​គ្នា​ក៏​ដោយ មូលហេតុ​ទូទៅ​បំផុត​មួយ​ក្នុង​ចំណោម​មូលហេតុ​ទូទៅ​នានា គឺ​ជំងឺ​រលាក​ឆ្អឹង និង​សន្លាក់​។សូមអានពត៌រមានបន្ថែមនៅទីនេះ។


Monday, September 29, 2014

ក្មួយ​ថ្លៃ​កាប់មាថ្លៃមួយ​កាំបិតប័ុង​តោ​ចំសៀត​ផ្កា​ហូរឈាម​ស្រោច​ខ្លួន​បន្ទាប់ពីមាន​ជម្លោះពាក្យសម្តីគ្នា​មួយ​ប្រាវ​



រាជធានី​ភ្នំ​ពេញ ៖  បុរសម្នាក់​ត្រូវ​ក្មួយ​ថ្លៃ​កាប់មួយ​កាំបិតប័ុង​តោ​ចំសៀត​ផ្កា​ហូរឈាម​ស្រោច​ខ្លួន​រង​របួស​ធ្ងន់ បន្ទាប់ពីមាន​ជម្លោះពាក្យ​សម្តី​គ្នា​មួយ​ប្រាវ ។ ហេតុការណ៍នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃទី ២៩ កញ្ញា ២០១៤ នៅ​ក្នុង​ហា​លក់​ចាប់ហួយ និង​ការហ្វេ ស្ថិតនៅ​ផ្ទះលេខ​៤៩Eo​ ផ្លូវលេខ​៨៦ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។សូមអានពត៌មានប្ថែមនៅទីនេះ។

ជន​សង្ស័យ​គាស់​ផ្ទះប្រ​ជាពលរដ្ឋ​ម្នាក់​ត្រូវ​​ក្មួយ​ម្ចាស់​ផ្ទះ​ឃើញ​ទាន់​ដេញ​វាយ​របួសធ្ងន់​




រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ទាន់​ដេញ​ចាប់​បាន​វាយ​រង​របួស​ធ្ងន់​ហើយ​យក​អាវ​ចង​ស្លាប​សេក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​។ ហេតុ​ការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៤ និង​២០​នាទី​ទៀប​​ភ្លឺ ថ្ងៃទី៣០ កញ្ញា ២០១៤ នៅ​ចំណុច​ផ្ទះលេខ​៣២E1 ក្រុមទី៣ ភូមិ​៧ សង្កាត់ផ្សារ​កណ្តាល ខណ្ឌ​ដូន​ពេញ​។ ជន​សង្ស័យ​ឈ្មោះ សុខ វី ភេទប្រុស អាយុ​៣៣ឆ្នាំ ស្នាក់នៅ​ម្តុំវត្តបុទុម​ សង្កាត់ចតុមុខ ។សូមអានពត៌មានបន្ថែមនៅទីមេះ។

នារី​ម្ចាស់ហាងអីុនធើណែតម្នាក់​ត្រូវ​ឃាតករដៃឆៅចាក់​ធ្លាយពោះ និង​អា.កសម្លាប់​ក្នុងបន្ទប់ឡៅតឿ​សង្ស័យ​ប៉ុនប៉ង​ចាប់​រំលោភ​




រាជ​ធានី​ភ្នំ​ពេញ ៖ នារីជាម្ចាស់ហាងបើក​បម្រើ​សេវាកម្ម​​អីុន​ធើណែត​ម្នាក់​ត្រូវ​ជន​សង្ស័យ​សម្ងំ​នៅក្នុង​បន្ទប់​ឡៅតឿ​​​យក​កាំបិត​ចាក់​​ធ្លាយពោះ​​ ​និងអា.ក ជាច្រើន​កាំបិត​ខណៈ​នារីរង​គ្រោះ​ឡើង​ទៅរៀប​ចំសម្ភារដើម្បី​បិទ​ហាង​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់ ហើយនារី​រង​គ្រោះ​​​បាន​ស្លាប់តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង ១០និង​១០​នាទី យប់ ថ្ងៃ​ទី ២៩ កញ្ញា ២០១៤ នៅ​ក្នុង​ផ្ទះបើក​បម្រើ​សេវាកម្ម​អីុនធើណែត យីហោ១៦៨ តាម​ផ្លូវ​២៧១ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់ទឹក​ថ្លា ខណ្ឌសែន​សុខ ។សូមអានពត៌មានប្ថែមនៅទីនេះ។