ភ្ញាក់ផ្អើលនារីម្នាក់ស្លាប់ក្នុងផ្ទះសំណាក់យីហោ «អប្សរាមាស» សង្ស័យករណីឃាតកម្ម
រាជធានីភ្នំពេញ ៖ នារីអាយុប្រហែលជាង២០ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ផ្កាប់មុខនិងមានខ្សែរឹត.កក្នុងផ្ទះសំណាក់យីហោ «អប្សរាមាស» ខណៈអ្នកបម្រើចូលទៅសម្អាតបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃទី៣១ តុលា ២០១៤ នេះ ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវគេសង្ស័យថា ជាករណីឃាតកម្ម ។
ទោះបីជាយ៉ាងណា គេនៅមិនទាន់ស្គាល់អត្តសញ្ញាណសពនារីរងគ្រោះនៅឡើយ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យ
វិច័យ ។
វិច័យ ។
ប្រភពពីម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី៣០ តុលា ២០១៤ គេឃើញនារីរងគ្រោះខាងលើរួមជាមួយមិត្តភក្តិម្នាក់ទៅជួលបន្ទប់គេង រហូតដល់ព្រឹកឡើងអត់ឃើញនារីនោះចេញពីបន្ទប់វិញទេ ខណៈនោះអ្នកបម្រើដើរទោះទ្វារបំណងសម្អាតបន្ទប់ ក៏ប្រទះឃើញនារីរងគ្រោះស្លាប់បាត់ទៅហើយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភា
No comments:
Post a Comment