ឃាតកម្មដ៏សាហាវ ចាប់ចងស្មៀនឃុំ ប្រពន្ធនិងកូនស្រីតូចក្នុុងផ្ទះចាក់សាំងដុតសម្លាប់ផ្តាច់ពូជ
ខេត្តប៉ៃលិន ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាស្មៀនឃុំសាលាក្រៅ ទើបចូលបម្រើការងារក្នុងមូលដ្ឋាននេះបានត្រឹមតែ៦ទៅ៧ខែ ត្រូវឃាតករមួយក្រុមមានគ្នាប្រមាណ៤នាក់ ជិះម៉ូតូ២គ្រឿង ចាប់ចងភ្ជាប់គ្នានឹងខ្សែភ្លើងទាំងប្តីប្រពន្ធ និងទារិកាជាកូនតូចអាយុទើបតែ៦ខែ នៅក្នុងផ្ទះ រួចចាក់សាំងដុតផ្ទះ បណ្តាលឱ្យឆេះស្លាប់ទាំងអស់គ្នាយ៉ាងអាណោចអាធ័មជាទីបំផុត ។ ហេតុការណ៍គួរឱ្យរន្ធត់ និងព្រៃផ្សៃបំផុតនេះ បានកើតទ្បើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ វិច្ឆិកា នៅផ្លូវលំ ស្ថិតក្នុងភូមិកូនដំរី ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលឱ្យដឹងថា ជនរងគ្រោះជាប្តីឈ្មោះ ហេង រ៉ាវី អាយុ២៧ឆ្នាំ ជាស្មៀនឃុំសាលាក្រៅ ប្រពន្ធឈ្មោះ ធី ផលទ្បៃ អាយុ២៤ឆ្នាំ ប្រកបរបរលក់គ្រឿងទេសនៅផ្ទះ និងទារិកាជាកូនឈ្មោះ ហេង ម៉េងជូ អាយុទើប៦ខែ ។ ក្រុមគ្រួសារនេះ មានស្រុកកំណើតនៅភូមិនិគម ឃុំនិគម ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅក្នុងភូមិខាងលើ ។ មន្ត្រីនគរបាលបានឱ្យដឹងទៀតថា បើតាមការសន្និដ្ឋាន គឺដាក់ការសង្ស័យ ៖
ទី១-ជារឿងទំនាស់រវាងក្រុមគ្រួសាររបស់ពួកគេដែលស្រទ្បាញ់មិនស្មើគ្នា ។
ទី២-ទាក់ទិនទៅនឹងមុខតំណែងស្មៀន ទើបតែទ្បើងថ្មី ។
ទី៣-ទាក់ទិនទៅនឹងការរកស៊ីបង្កើតស្តង់ពោត ដំទ្បូងមី ។
បើតាមព័ត៌មានឱ្យដឹងថា ជនរងគ្រោះទើបតែទៅខ្ចីលុយពីធនាគារចំនួន៤ម៉ឺនដុល្លារ ដើម្បីយកប្រើប្រាស់ក្នុងមុខរបររបស់ខ្លួន កាលពីពេលល្ងាច ហើយលុយនេះត្រូវភ្លើងឆេះហ្មត់ទាំងអស់ ។
ទី២-ទាក់ទិនទៅនឹងមុខតំណែងស្មៀន ទើបតែទ្បើងថ្មី ។
ទី៣-ទាក់ទិនទៅនឹងការរកស៊ីបង្កើតស្តង់ពោត ដំទ្បូងមី ។
បើតាមព័ត៌មានឱ្យដឹងថា ជនរងគ្រោះទើបតែទៅខ្ចីលុយពីធនាគារចំនួន៤ម៉ឺនដុល្លារ ដើម្បីយកប្រើប្រាស់ក្នុងមុខរបររបស់ខ្លួន កាលពីពេលល្ងាច ហើយលុយនេះត្រូវភ្លើងឆេះហ្មត់ទាំងអស់ ។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសូរសំទ្បេងម៉ូតូ២គ្រឿង បើកមកឈប់នៅក្បែរផ្ទះជនរងគ្រោះ បន្ទាប់មកលាន់សូរក្តុងក្តាំង តែមិនមានអ្នកណាចាប់អារម្មណ៍ទ្បើយ ។លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញផ្សែងហុយ និងអណ្តាតភ្លើងឆេះចេញពីក្នុងផ្ទះ ទើបអ្នកជិតខាងនាំគ្នាឆោទ្បោស្ទុះងើបទ្បើង ក៏ឃើញម៉ូតូ២គ្រឿងមានគ្នា៤នាក់ ជិះចេញទៅទិសខាងជើងយ៉ាងលឿនបាត់ស្រមោល ។ បន្ទាប់មកអ្នកជិតខាងក៏នាំគ្នាជួយពន្លត់ តែដោយភ្លើងឆេះលឿនពេកមិនអាចពន្លត់បាន ក៏បណ្តាលឱ្យឆេះហ្មត់ និងឃើញសពជនរងគ្រោះទាំង៣នាក់ខាងលើ មានខ្សែភ្លើងរុំជាប់ និងឆេះរួញឱបគ្នាខ្លោចអស់ទៅហើយគួរឱ្យរន្ធត់ណាស់ ។
នៅព្រឹកថ្ងៃដដែល ក្រុមគ្រួសារទាំងខាងប្រុសនិងខាងស្រី បានយកបំណែកសពចេញពីគំនរធ្យូងផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
នៅព្រឹកថ្ងៃដដែល ក្រុមគ្រួសារទាំងខាងប្រុសនិងខាងស្រី បានយកបំណែកសពចេញពីគំនរធ្យូងផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
អំពើសម្លាប់ដ៏ឃោរឃៅនេះ សមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត កំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើងបំផុត ដើម្បីតាមវែកមុខជនដៃដល់ ដែលជាអំពើសាហាវព្រៃផ្សៃបំផុតរកលេខដាក់គ្មាននេះ ។ការសម្លាប់ដោយនាំគ្នាចាប់ចងរួចដុតទាំងផ្ទះនេះ បានបង្ហាញឱ្យឃើញនូវគំនុំដ៏ស្រួចស្រាល់មួយ តែអ្វីដែលគួរឱ្យថ្កោលទោសបំផុតនោះ គឺក្មេងតូចដែលមានអាយុទើបតែ៦ខែ មិនទាន់ដឹងក្តីផង ក៏ត្រូវចងដុតសម្លាប់ដែរ ។ សង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវរកមុខក្រុមឃាតករឈាមខ្មៅទាំងនោះឃើញនាពេលឆាប់ៗខាងមុខនេះជាមិនខាន ។ ពេលណាសមត្ថកិច្ចចាប់បាន កោះសន្តិភាពនឹងផ្សាយជូនបន្តទៀត ៕ ប្រភពhttp://kohsantepheapdaily.com.kh/article/109378.html
No comments:
Post a Comment