Saturday, November 22, 2014

លោក​ឧកញ៉ាអ៊ឹង​ ម៉េងជឺ ថៅកែ​ស៊ីម៉ង់ត៍​ពេជ្រ ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​

 

រាជ​ធានី​ភ្នំ​ពេញ ៖ បុរសម្នាក់​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​​​សម្លាប់បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ខណៈ​ បុរស​​​រូប​នោះ​​ចុះ​ពី​លើ​រថយន្ត​បំណង​ទៅ​ទិញ​ផ្លែ​ឈើ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ម៉ោង​​៧និង​១៨​នាទី​​យប់ ថ្ងៃ​ទី ២២ វិចិ្ឆកា ២០១៤ ​ ​នៅ​​ចំណុច​មុខ​ហាង​លក់​ផ្លែ​ឈើ <<ឡោ តិច​សេង>> តាម​ផ្លូវ​ព្រះ​សីហនុ កែង និង​​​​​​​​ផ្លូវ​​​១​០៥ ស្ថិត​​ក្នុង​​សង្កាត់​​ទួល​ស្វាយ​ព្រៃ២​  ខណ្ឌ​ចំការមន  ។ ​បុរស​រង​គ្រោះ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឧកញ្ញា  ​អឹុង ម៉េងជឺ អាយុ​៤០​​ឆ្នាំ ជា​ថៅ​កែ​​ក្រុម​ហ៊ុន ស៊ីម៉ង់ត៍​ពេជ្រ បច្ចុប្បន្ន​រស់នៅ​ក្នុង​សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌសែន​សុខ  ។
ប្រភព​ព័ត៌មាន​ពី​​សាក្សី​នៅ​កន្លែង​​កើត​ហេតុ​បា​នឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ បុរស​រង​គ្រោះ​បាន​ជិះ​រថយន្ត​ ម៉ាកឡិច ស៊ីស ៥៧០ ពណ៌​ឈាមជ្រូក​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ2M-1683 បំ​ណង​មក​ទិញ​ផ្លែ​ឈើ ។ ​ខណៈ​បើក​រថយន្ត​មក​ដល់​មុខ​ហាង​លក់​ផ្លែ​ឈើ <<ឡោ តិច​សេង>> បុរស​រង​គ្រោះ​បាន​ចុះ​ពី​លើ​រថយន្ត​បាន​ប្រហែល​៣​ជំហាន ស្រាប់​តែ​ត្រូវ​ខ្មាន់​កាំ​ភ្លើង​ពីរ​នាក់ ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ មួយ​គ្រឿង​មក​ដល់​ បាន​ដក​កាំ​ភ្លើង​ បាញ់​ស្រោច​មក​លើ​បុរស​រង​គ្រោះ​បណ្តាល​ឱ្យ​បុរស​រង​គ្រោះ​ដួល​ផ្កាប់​មុខ​​​ស្លាប់​ភ្លាម​មួយ​រំពេចនៅ​នឹង​កន្លែង​កើត​ហេតុ ។ ចំណែ​កជនដៃ ដល់ទាំង​ពីរនាក់​ បាន​ឡើងជិះម៉ូតូ​ ហើយ​នាំគ្នាជិះ​រត់គេ​ចខ្លួនបា​ត់ស្រមោល​សូន្យ​ឈឹងតែម្តង​។ ​សមត្ថកិច្ច​បានបញ្ជាក់ថា ឃាតករ​ដៃដល់​​ទាំងពីរ​នាក់ខាង​លើនេះ ​បានប្រើកាំ​ភ្លើង​ម៉ាក ឡុក CZ 89 ​ក្នុងការ​បាញ់ប្រហារ ​ហើយបានបា​ញ់អស់​ចំនួន១០គ្រាប់​ ប៉ុន្តែផ្ទុះ​តែ៦​គ្រាប់ប៉ុណ្ណោះ​ ហើយ​​គ្រាប់​ចំនួន៤ ​ក្នុងចំណោម​គ្រាប់កាំ​ភ្លើង៦គ្រាប់​​​ ដែល​បានផ្ទុះ ​បាន​បាញ់ធ្លាយចូល​ទៅ​ក្នុងខ្លួនរបស់​ជនរង​គ្រោះ​ប​ណ្តាលឱ្យ​ ស្លាប់បាត់​​បង់ជីវិតភ្លាមៗ​។
លោកជួន​ ណារិន្ទ ​ស្នងការរង​ន​គរបាលរាជធានីភ្នំពេញ​ បាន​សន្និដ្ឋា​ន​ជាជំហាន​​ដំបូងថា​ ​ចំពោះ​ករណី​​បាញ់សម្លាប់នេះ​​គឺ​ផ្តើម​ចេញ​ពី​រឿងគំនុំ​ ប៉ុន្តែ​មិន​ទាន់​ដឹងថា​ ​ជាគំនុំ​រវាង​វិវាទ​គ្រួសារ​ ​ឬក៏ជា​គំនុំ​រវាង​ដៃគូររក​ស៊ី ​នោះទេហើយ​ ​​សមត្ថកិច្ច​បានបញ្ជាក់​ប​ន្ថែមថា​​ ជនដៃ​ដល់មិន​មែនជា​មនុស្សធម្មតានោះទេ​ ​គឺជា​ឃាតករដៃ​ឆើតដ៏​​សាហាវ ដែ​ល​ធ្លាប់ហ្វឹក​ហ្វឺន​​យ៉ាងល្អក្នុង​ការ​បាញ់​អាវុធ ។​ ដោ​យឡែក​​​ប្រភព​ព័ត៌​មានពី​ប្រ​​ជាពលរដ្ឋ ​ក៏ដូច​ជាមនុស្ស​មួយចំនួន​ ដែល​ស្គាល់​ជនរងគ្រោះ​ បានអះ​អាងថា​​ លោក​ឧកញ៉ាអ៊ឹង​ ម៉េងជឺ ​និង​ភរិយាឈ្មោះ​ តាំង ​គឹមឆេង ​ដែលជា​ថៅកែហាង​ពេជ្រហុង​ កុង ​មានទីតាំង​នៅជិត​ផ្សារថ្មីនោះ​​គឺលោក​ទាំងពីរ​នាក់​ជាមនុស្ស​​ស្លូតត្រង់ ​ចូលចិត្តធ្វើ​បុណ្យ ​និងជួយ​មនុស្សចាស់ជរា​ជាច្រើន​មកហើយ ។ ​​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ សមត្ថ​កិច្ច​ជំនាញ​​នៅ​មិន​ទាន់អាច​បញ្ជាក់​បាននៅ​ឡើយទេ​ចំពោះ​ករណីខាង​លើ ​ថាតើផ្តើមចេញមក​ពីមូលហេតុ​អ្វីឱ្យ​ពិតប្រាកដ​ គ្រា​ន់​តែដាក់​ការសន្និដ្ឋាន​​ជំហាន​ដំបូង​គឺផ្តើម​ចេញ​ពីរឿង គំនុំ ។​
​សព​ត្រូវបាន ​សមត្ថកិច្ចដឹកតាម​រថយន្ត​សាមុយ​បញ្ចូនត្រឡប់​ទៅកាន់​លំនៅឋាន​របស់​លោក ​ឧកញ៉ា ​ដើម្បីសមត្ថកិច្ច​ធ្វើកោស​ល្យវិ​ច្ច័យ​​បន្ថែម រួចប្រគល់​ជូនទៅ​ខាងក្រុម​គ្រួសារ​​ដើម្បី យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ ​ក៏ដូចជាមន្ត្រីពាក់​ព័ន្ធទាំងអស់កំពុ​ងបើកការ​ស្រាវជ្រាវ​យ៉ាង​សស្រាក់​ស​ស្រាំ​បន្ថែម​ ពីលើ​ព័ត៌មាន​ និងភ​ស្តុតាង​មួ​យចំនួន ​ដែលស​មត្ថកិច្ចប្រមូលបាន ​ដើម្បីកំណត់ ​មុខសញ្ញាឃាតករដៃដល់ ទាំង២នាក់ខាងលើ ។​

 

ឈាមស្រែ ស្បែកហៅ ឃាតក ដុតសម្លាប់ ស្មៀនឃុំ១គ្រួសារ ត្រូវសមត្ថកិច្ច ចាប់ខ្លួនហើយ គឺជាបងថ្លៃ

 

ខេត្ដប៉ៃលិន៖ ឈាម ស្រែក ស្បែក ហៅ ឃាតក ដែលបាន ដុតសម្លាប់ ស្មៀន ឃុំសាលា ក្រៅ ជាមួយ នឹងប្រពន្ធ រួមទាំង កូនអាយុ ៦ខែយ៉ាងឃោ ឃៅ នោះត្រូវបាន សមត្ថកិច្ច ចាប់ខ្លួន បានហើយ កាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវជាបងថ្លៃ ជនរងគ្រោះ ទៀតផង ។
សមត្ថកិច្ច បានឱ្យ ដឹងថា បន្ទាប់ពីមាន ករណីដុតផ្ទះ សម្លាប់ ជនរងគ្រោះជា ស្មៀន ឃុំសាលាក្រៅ ជាមួយប្រពន្ធនិង កូនបង្កឱ្យមាន ភាពតក់ស្លុត ពីប្រជាពល រដ្ឋ សមត្ថកិច្ច បានខិតខំស្វះ ស្វែងស៊ើប អង្កេតរកមុខ ឃាតកដៃដល់ ទើបឈានទៅ ឃាត់ខ្លួន ជនសង្ស័យ ជាឃាតក ម្នាក់ ឈ្មោះ ឆោម ចំណាន អាយុ៣២ឆ្នាំ ។
ជនសង្ស័យ រូបនេះពេល សមត្ថកិច្ច ឃាត់ខ្លួន ធ្វើការសាក សួរ រូបគេបាន បង្ហាញ ពីការ ភិតភ័យស្លន់ស្លោ ម្ដងសុំទៅ បត់ជើង ម្ដងសុំទៅ ហូបបាយ នៅមិន សុខដើរចុះ ដើរឡើង រួចហើយ ក៏បានរត់ គេចពីរង្វង់ សមត្ថកិច្ច ដែលកំពុង សួរ ចម្លើយ ទើបសមត្ថកិច្ច បាញ់ គំរាមផ្លាត ត្រូវជនសង្ស័យ ជាឃាតក ចំកំភួនជើង ស្ដាំ ចំនួន១គ្រាប់ ។
គួររំលឹកថា កាល ពីវេលា ម៉ោង១និង ៣០នាទីរំលង អធ្រាត្រឈាន ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ មានករណី អំពើ ឃាតកម្មដ៏ សាហាវយង់ ឃ្នងមួយ។ ឃាតកបាន ចាប់ជន រងគ្រោះរួមមាន ១-ឈ្មោះ ហេង រ៉ាវី អាយុ២៨ឆ្នាំ មុខរបរជា ស្មៀនឃុំ សាលាក្រៅ (ប្ដី), ២- ឈ្មោះ ធី ផលឡៃ អាយុ២៤ឆ្នាំ (ប្រពន្ធ) និង៣-ឈ្មោះ ហេង ម៉េងជូ ភេទស្រី អាយុ៦ខែ (កូន) ចងឱបគ្នា រួចចាក់ សាំងដុតផ្ទះ សម្លាប់ ចោលទាំង ៣យ៉ាង អាណោចអាធ័ម នៅចំណុចភូមិ អូរចិត ប្រាំ ឃុំអូរ អណ្ដូង ស្រុក សាលា ក្រៅ ខេត្ដ ប៉ៃលិន ធ្វើឱ្យ ប្រជាពលរដ្ឋអ្នក ជិតខាង ភ្ញាក់ផ្អើល ហើយ សមត្ថកិច្ចក៏ បានដាក់ ភាពសង្ស័យផង ដែរអាចឃាត កជាអ្នក នៅក្នុងភូមិ ។
មុន ពេលឃាត់ ខ្លួនជន សង្ស័យជា ឃាតកឈ្មោះ ឆោម ចំណាន ដែលត្រូវ ជាបង ថ្លៃជនរងគ្រោះបាន អះអាងប្រាប់ អ្នកភូមិនិង សមត្ថកិច្ច នៅកន្លែងកើត ហេតុថា នៅវេលា ម៉ោង១រំលង អធ្រាត្រ ខ្លួនបានឮ សូរសំឡេង ផេះៗផ្ទុះឡើងក៏ ភ្ញាក់ពីដំណេក ស្រាប់តែ ឃើញអណ្ដាត ភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ ចេញពីលំនៅ ឋានផ្ទះប្អូនថ្លៃ របស់ខ្លួន និងបានឃើញ មនុស្ស ច្រើនជិះម៉ូតូ២ គ្រឿងចេញពី កន្លែងកើតហេតុ ក្នុងទិសដៅពី ជើងទៅ ត្បូង ។
ឆោម ចំណាន បន្ដថា ឃើញ ហេតុ ការណ៍នេះខ្លួន ក៏បានស្រែក ហៅអ្នកជិត ខាងឱ្យ ជួយអន្ដរាគមន៍ ពន្លត់ភ្លើង ប៉ុន្ដែ ដោយសារ អណ្ដាតភ្លើងឆេះ ខ្លាំងពេញ ទើបប្អូនថ្លៃ រួមទាំង ក្មួយបានស្លាប់ នៅក្នុងភ្លើង ស្ទើរតែក្លាយ ទៅជាធ្យូង ទៅហើយ។
ពាក់ព័ន្ធ នឹងអំពើ ឃាតកម្ម ដ៏សាហាវឃោរឃៅ នេះប្រជាពលរដ្ឋ បានសម្ដែង ក្ដី អាណិតអាសូរ ដ៏ពន់ពេក ចំពោះការ បាត់បង់ស្មៀនឃុំ មួយគ្រួសារ និងចាត់ ទុកថា ឃាតកម្ម នេះគឺជារឿង គំនុំទើប ម្នាក់ៗបាន ផ្ដន្ទាទេសទៅ លើឃាតក និង សំណូមពរ ឱ្យសមត្ថកិច្ច ត្រូវតែដុតដៃ ដុតជើងវែក មុខរកឃាតក ឱ្យឃើញ ដើម្បី ផ្ដន្ទាទោស តាមច្បាប់ ។ ទីបំផុត ពិតជា ឈាមស្រែក ស្បែកហៅ តន់ហន់ បំផុត ជនសង្ស័យជា ឃាតក ត្រូវបាន សមត្ថកិច្ច អះអាងថា គេជាបងថ្លៃ របស់ជន រងគ្រោះ ហើយពេល កើតហេតុបាន នៅទីនោះ ព្រមទាំង មានចេតនាទុច្ចរិត ដោយគ្រោង ទុកជាមុន ក្នុងការភូតកុហក ប្រជាពលរដ្ឋ អ្នកជិត ខាង និងសមត្ថកិច្ច ។
ជនសង្ស័យ បច្ចុប្បន្ន កំពុងស្ថិតក្នុង ការពិនិត្យ ព្យាបាលមុខរបួស ដើម្បីសមត្ថ កិច្ចសាក សួរនិងរៀប ចំសំណុំ រឿងបញ្ជូន ទៅកាន់សាលា ដំបូងខេត្ដ អនុវត្ដតាម នីតិវិធី ៕

 

សោកនាដកម្មស្លាប់៥នាក់នៅក្នុងក្លឹប កម្សានហ៊ីបហប់ដោយឆ្លងចរន្តអគ្គិសនី ឆេះកណ្ដាលរាត្រីបណ្ដឹងវត្តដំណាក់ នៅទាន់ដោះស្រាយនៅឡើយ

 

  ខេត្តសៀមរាប ៖ ឧបវហេតុ  សោកនាដ កម្ម មនុស្ស ប្រុស ស្រី ៥នាក់ បានស្លាប់ នៅក្នុងក្លឹប កម្សាន ហ៊ីបហប់ ក្នុងនោះ ក៍មាន ជនជាតិ បរទេស ម្នាក់ផងដែរ ដែលជា ជនរងគ្រោះ នៅក្នុង ហេតុការណ៍ ដ៍កាច សាហាវនេះ ហើយក៍ ធ្វើឲ្យឆេះ ខូចខាត ឧបករណ៍ សម្ភារៈនៅ ក្នុងក្លឹប អស់ ទាំងស្រុង និងរងរបួស មួយចំនួន ទៀតផង ។ ហើយអ្នក ដែលរងគ្រោះ រហូតដល់ ស្លាប់ សុទ្ធសឹងតែ ជាអ្នក ដែល ស្រវឹង ស្រា ជោកជាំ អ្នកខ្លះ កំពុងតែ នៅបន្ទប់ ទឹក។

មន្ត្រីអាជ្ញាធរ ប្រចាំមូលដ្ឋាន បាននិយាយថា ចំពោះ បាតុភាព អគ្គិភ័យ ដ៍អាក្រក់ ខាងលើ បានកើត ឡើង កណ្ដាល រាត្រីម៉ោង ប្រម៉ាណ២ រំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងក្លឹប ហ៊ីបហប់ ស្ថិតនៅទល់ នឹងរង្វង់មូល វត្តដំណាក់ សង្កាត់ សាលា កំ រើក ក្រុង សៀមរាប ខេត្តសៀមរាប
មន្ត្រី ប្រចាំមូល ដ្ឋាន ដែលបាន ដកស្រង់ សំដី អ្នក បម្រើ ការងារ នៅក្នុងក្លឹម កម្សាន្ត
ហ៊ីបហប់ នេះ បាន បន្ថែមថា នៅក្នុងជន្លោះ ម៉ោង២ ជាង ក្លឹប ត្រូវបានបញ្ចប់ ហើយក្នុងគ្រានោះ ក៏មាន ធំក្លិន ស្ងៀម ទើប បិទម៉ាស៊ីន ត្រជាក់ ទាំងអស់ តែ ក៏នៅ តែមាន ក្លិនស្ងៀមនោះ នៅដដែល គួឲ្យសង្ស័យ ។
មន្ត្រីដដែល បន្ថែមថា មួយ សន្ទុះ ក្រោយ មកក៏ឃើញ មានផ្សែង ហុយចេញ ឡើងនៅ លើដំបូល ក្រុម អ្នក ធ្វើការ ក៏បាន ធ្វើការ រំដោះភ្ញៀវ ឲ្យចេញក្រៅ ហើយភ្លើង ក៏ចាប់ ផ្តើម ឆេះ ពីលើបដាន ធ្លាក់មក ធ្វើឲ្យតុកៅអី សាឡុងពួក ឆាបឆេះឡើង តែម្ដង ។
មន្ត្រី ប្រចាំ ការបញ្ជាក់ថា សមត្ថកិច្ច បានប្រើ រថយន្តចំនួន ៦គ្រឿង រថយន្ត កងរាជ អាវុធហត្ថខេត្ត ៣គ្រឿង នគរបាល ខេត្ត ២គ្រឿ និង អាកាស យានដ្ឋានអន្តរ ជាតិសៀមរាប ១គ្រឿង ដោយ ប្រើប្រាស់ ទឹកអស់១៤រថយន្ត ប៉ុន្តែ សភាពការណ៍ បាន រលត់ស្រុងនៅវេលា ម៉ោង៥ ទៀបភ្លឺ ។
គួបញ្ជាក់ ថាក្លឹបហ៊ីបហប់ ដែលរង នូវការឆាបឆេះ បណ្ដាល ឲ្យស្លាប់ មនុស្ស និងរងរបួស នេះ កាលកន្លងទៅ ធ្លាប់ បានព្រះសង្ស គង់នៅ វត្តដំណាក់ប្ដឹង ទៅអាជ្ញាធរ ខេត្តសៀមរាប ប្រយោជ៍ ឲ្យអាជ្ញាធរ ជួយដោះស្រាយ ពាក់ព័ន្ទទៅ និងក្លឹប មូលហេតុ ដោយសាត តែ ក្លឹប បាន បង្ករ ការរំខាន ជាច្រើន ដល់ ព្រះសង្ស នៅវត្តដំណាក់ និងពុទ្ធបរិស័ទ្ធ តែបណ្ដឹង ទៅអាជ្ញាធរ ខេត្តសៀមរាប នោះមានរយះ ពេល ជាង២ឆ្នាំមក ហើយ នៅមិន ទាន់បាន ដោះស្រាយ បណ្ដឹង របស់ ព្រះសង្ស នៅឡើយ ។
ចំណុចនេះ ធ្វើឲ្យមាន ការរិគន់ជុំទិសថា អាជ្ញាធរខេត្តសៀមរាប ខ្លាចអំណាច ថៅកែក្លឹប ហ៊ីបហប់ ហើយ? បានជាមិនហ៊ានចាត់ ការពាក្ស បណ្ដឹង ។

 

Friday, November 21, 2014

សម្លាប់​ក្នុង​​ចម្ការ​ដើម​ប្រេង​ខ្យល់​ប្លន់​យក​​ម៉ូតូ​បាន​តែ​៤ថ្ងៃ​ ប៉ូលិស​វែក​មុខ​ និង​ចាប់ខ្លួន​

 

ខេត្តបន្ទាយមានជ័យ ៖ សព​យុវជន​ម្នាក់​ដែល​អ្នកស្រុក​ប្រទះ​ឃើញ​នៅ​ក្នុង​ចម្ការ​ប្រេងខ្យល់ «ប្រទះ​ឃើញស​ពបុរសម្នា​ក់ស្លាប់​នៅក្នុងចម្ការ​ប្រេងខ្យល់មិ​នទាន់ដឹង​មូល​ហេតុ ​»កាលពី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា កន្លង​មក ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ត្រូវ​គេ​បូជា​នៅ​វត្ត​ប្រជា​ធម្ម​ត្រ័យ ក្នុងភូមិ​ប្រជា​ធម្ម កាលពី​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា គេ​ឃើញ​ឪពុក​ម្តាយ​សព និង​សាច់ញាតិ​មក​តាម​រក​ដល់​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ។ ការ​តាម​មក​រក​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​ឮ​ព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​ថា មាន​ជន​រង​គ្រោះ​ស្លាប់​មិន​ស្គាល់​អត្តសញ្ញាណ លុះ​ពេល​ពិនិត្យ​សព​ក៏​ស្គាល់ ហើយ​នាំ​គ្នា​ទ្រហោយំ ។
សព​នេះ​គឺ​ឈ្មោះ សោម ដែន អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ តាម​បុរស​ជា​ឪពុក​ឈ្មោះ សោម សាត អាយុ​៤៧​ឆ្នាំ ម្តាយ​ឈ្មោះ ឌុ​ច អូន អាយុ​៤២​ឆ្នាំ រៀបរាប់​ថា កូនប្រុស​របស់​គាត់​បាន​បាត់​ពី​ផ្ទះ​នៅ​វេលា​ម៉ោងជាង​៦​ល្ងាច ថ្ងៃ​ទី​១៧ វិច្ឆិកា មិនដឹង​ទៅ​ណា​ទេ ជាមួយ​ម៉ូតូ​មួយ​គ្រឿង ធុន​សេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1I-8452 ។
ក្រុម​សាច់ញាតិ​និយាយ​ថា ក្រោយ​ពី​បាត់​ជន​រង​គ្រោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ក៏​នាំ​គ្នា​ទូរស័ព្ទ​ទៅ​វិទ្យុ ABC ដើម្បី​ផ្សព្វផ្សាយ​រក​ជន​រង​គ្រោះ​ផង​ដែរ ព្រោះ​គិត​ថា​ខ្លាច​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ ។ ក្រោយមក​ដោយសារ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ការ​ប្រទះ​ឃើញ​សព​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​សង្ស័យ​ក៏​នាំ​គ្នា​មក​សុំ​មើល​រូបថត​សព​ពី​សមត្ថកិច្ច​ទើប​ដឹង​ថា​ជា​កូន ។ តាម​ក្រុម​សាច់ញាតិ​សព​និយាយ​ថា ក្រោយ​ការ​បាត់​ជន​រង​គ្រោះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទួល​ពង្រ ក៏​បាន​ហៅ​ជនសង្ស័យ​២​នាក់ យក​ទៅ​សួរនាំ និង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​សាកសួរ​បន្ត ព្រោះតែ​ពួក​គេ​បាន​បាត់​ពី​ភូមិ​ស្រប​ពេល​ដែល​បាត់​ជន​រង​គ្រោះ​ដែរ ។
ក្រុម​គ្រួសារ​និង​សាច់ញាតិ បន្ទាប់​ពី​រាយការណ៍​ករណី​ខាងលើ​ដល់​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​រួច​ក៏​នាំ​គ្នា​ទៅ​កាន់​វត្ត​ប្រជា​ធម្ម​ត្រ័យ ដើម្បី​យក​ធាតុ​ជន​រង​គ្រោះ​ទៅ​លំនៅ​ឋាន​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ទោះជា​យ៉ាងណា ជុំវិញ​ការ​ហៅ​ជនសង្ស័យ​២​នាក់ ទៅ​សួរនាំ​នោះ លោក សៅ ប៊ុ​ន អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ មិន​បាន​រៀបរាប់​ពី​ដំណើរ​ដើមរឿង​ខាងលើ​ឱ្យ​ពិស្តារ​ទេ គ្រាន់តែ​ប្រាប់​ថា ពិតជា​បាន​ហៅ​ជនសង្ស័យ​២​នាក់​មក​សាកសួរ​មែន បន្ទាប់​មក​លោក​ប្រាប់​ថា​កំពុងធ្វើការ​រឿង​ហ្នឹង​នៅឡើយ ។ និយាយ​តែ​ប៉ុណ្ណឹង លោក​ក៏​ចុច​ផ្តាច់​ទូរ​រ​ស័ព្ទ​តែ​ម្តង ធ្វើ​ឱ្យ​ការ​ស្វែងរក​ព័ត៌មាន​មិន​អាច​លម្អិត​លើស​ពី​នេះ​បាន ។
ទីបំផុត​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា និង​នាំ​ទៅ​បង្ហាញ​ទីតាំង​លាក់​ទុក​ម៉ូតូ​ក្រោយ​ពី​ប្លន់​បាន​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ក្នុង​ព្រៃ​មួយ​នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ឡាំ វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សុ​ន ចិត្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។ ពួក​គេ​ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​ជន​រង​គ្រោះ​ដែរ គឺ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​ទីតាំង​ដែល​ពួក​គេ​លាក់​ទុក​ម៉ូតូ ក្រោយ​ប្លន់​ពី​ជន​រង​គ្រោះ​បាន​សម្រេច ដែល​ទីនោះ​ជា​ព្រៃ​ចម្ការ​មួយ​ដាច់​ស្រយាល​ពី​ភូមិ និង​គ្មាន​មនុស្ស​រស់នៅ ។
នៅ​ទីតាំង​លាក់​ទុក​ម៉ូតូ ជនសង្ស័យ​ទាំង​២​នាក់​បាន​រៀបរាប់​ពី​ដំណើរ​ដើមរឿង​មុន​ពេល​ប្លន់​ថា នៅ​ព្រលប់​ថ្ងៃ​ទី​១៧ វិច្ឆិកា ពួក​គេ​បាន​ចេញពី​ស្រុក​ម៉ា​ឡៃ​ជាមួយ​ជន​រង​គ្រោះ ដោយ​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ (​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​) មាន​បញ្ហា​តិចតួច​រឿង​ទិញ​ថ្នាំ​ញៀន​ជក់ ក៏​ឈាន​ដល់​ការ​ប្រើ​ហិង្សា ។
ជនសង្ស័យ​ឈ្មោះ ឡាំ វាសនា បាន​សារភាព​ថា ខ្លួន​បាន​ទាញ​អាវដៃវែង ពណ៌​ស របស់​ជន​រង​គ្រោះ​ដែល​ដោះ​រួច​ជា​ស្រេច​នោះ​រឹត​.​ក​សម្លាប់ ឯ​ឈ្មោះ សុ​ន ចិត្ត សារភាព​ថា​ខ្លួន​ជា​អ្នក​មួល​បំបាក់​.​ក រួច​រុញ​ទម្លាក់​ទឹក ។ ម៉ូតូ​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1I-8452 ដែល​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ សោម ដែន នោះ ពេល​ពិនិត្យ​នៅ​ទីតាំង​លាក់​ទុក គេ​មិនឃើញ​មាន​ស្លាក​លេខ​ទេ ដោយ​ជនសង្ស័យ​នៅ​តែ​ព្យាយាម​កុហក​ថា ស្លាក​លេខ​នោះ​គឺ​ជន​រង​គ្រោះ​ដោះ​ទុក​ដោយ​ខ្លួនឯង ហើយ​ទីតាំង​លាក់​ម៉ូតូ​នោះ ស្ថិត​លើ​ដំបូក​ព្រៃ​ចម្ការ​មួយ ដោយ​ម៉ូតូ​នោះ​ដួល​លើ​ដំបូង​នោះ​តែ​ម្តង ៕​​​​​​​​    

 

ឃាត​កម្ម​ដ៏​សាហាវ ចាប់​ចង​ស្មៀន​ឃុំ​ ប្រពន្ធ​និ​ងកូន​ស្រី​តូច​ក្នុុង​ផ្ទះ​ចាក់​សាំង​ដុត​សម្លាប់​ផ្តាច់ពូជ​ 

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ស្មៀនឃុំ​សាលា​ក្រៅ ទើប​ចូល​បម្រើ​ការងារ​ក្នុង​មូលដ្ឋាន​នេះ​បាន​ត្រឹមតែ​៦​ទៅ​៧​ខែ ត្រូវ​​ឃាតករ​​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ចាប់ចង​ភ្ជាប់​គ្នា​នឹង​ខ្សែភ្លើង​ទាំង​ប្តី​ប្រពន្ធ និង​ទារិកា​ជា​កូន​តូច​អាយុ​ទើបតែ​៦​ខែ នៅ​ក្នុងផ្ទះ រួច​ចាក់​សាំង​ដុត​ផ្ទះ បណ្តាល​ឱ្យ​ឆេះ​ស្លាប់​ទាំងអស់​គ្នា​យ៉ាង​អាណោចអាធ័ម​ជាទី​បំផុត ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់ និង​ព្រៃផ្សៃ​បំផុត​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​កូន​ដំរី ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ហេង រ៉ា​វី អាយុ​២៧​ឆ្នាំ ជា​ស្មៀនឃុំ​សាលា​ក្រៅ ប្រពន្ធ​ឈ្មោះ  ធី ផល​ទ្បៃ អាយុ​២៤​ឆ្នាំ ប្រកប​របរ​លក់​គ្រឿងទេស​នៅផ្ទះ និង​ទារិកា​ជា​កូន​ឈ្មោះ ហេង ម៉េ​ង​ជូ អាយុ​ទើប​៦​ខែ ។ ក្រុម​គ្រួសារ​នេះ មានស្រុក​កំណើត​នៅ​ភូមិ​និគម ឃុំ​និគម ស្រុក​ថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ខាងលើ ។ មន្ត្រី​នគរ​បាល​បានឱ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​សន្និដ្ឋាន គឺ​ដាក់​ការ​សង្ស័យ ៖
ទី​១-​ជា​រឿង​ទំនាស់​រវាង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​ស្រ​ទ្បា​ញ់​មិន​ស្មើគ្នា ។
ទី​២-​ទាក់ទិន​ទៅ​នឹង​មុខ​តំណែង​ស្មៀន ទើបតែ​ទ្បើ​ង​ថ្មី ។
ទី​៣-​ទាក់ទិន​ទៅ​នឹង​ការ​រកស៊ី​បង្កើត​ស្តង់​ពោត ដំ​ទ្បូ​ង​មី ។
បើ​តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទើបតែ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ​ចំនួន​៤​ម៉ឺន​ដុល្លារ ដើម្បី​យក​ប្រើប្រាស់​ក្នុង​មុខរបរ​របស់​ខ្លួន កាលពី​ពេល​ល្ងាច ហើយ​លុយ​នេះ​ត្រូវ​ភ្លើង​ឆេះ​ហ្មត់​ទាំងអស់ ។
តាម​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឮ​សូរ​សំ​ទ្បេ​ង​ម៉ូតូ​២​គ្រឿង បើក​មក​ឈប់​នៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ បន្ទាប់​មក​លាន់​សូរ​ក្តុងក្តាំង តែ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ទ្បើ​យ ។​លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ផ្សែងហុយ និង​អណ្តាតភ្លើង​ឆេះ​ចេញពី​ក្នុងផ្ទះ ទើប​អ្នក​ជិតខាង​នាំ​គ្នា​ឆោ​ទ្បោ​ស្ទុះ​ងើប​ទ្បើ​ង ក៏​ឃើញ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៤​នាក់ ជិះ​ចេញ​ទៅ​ទិស​ខាងជើង​យ៉ាង​លឿន​បាត់​ស្រមោល ។ បន្ទាប់​មក​អ្នក​ជិតខាង​ក៏​នាំ​គ្នា​ជួយ​ពន្លត់ តែ​ដោយ​ភ្លើង​ឆេះ​លឿន​ពេក​មិន​អាច​ពន្លត់​បាន ក៏​បណ្តាល​ឱ្យ​ឆេះ​ហ្មត់ និង​ឃើញ​សព​ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ មាន​ខ្សែភ្លើង​រុំ​ជាប់ និង​ឆេះ​រួញ​ឱប​គ្នា​ខ្លោច​អស់​ទៅ​ហើយ​គួរ​ឱ្យ​រន្ធត់​ណាស់ ។ 
នៅ​ព្រឹក​ថ្ងៃ​ដដែល ក្រុម​គ្រួសារ​ទាំង​ខាង​ប្រុស​និង​ខាង​ស្រី បាន​យក​បំណែក​សព​ចេញពី​គំនរ​ធ្យូង​ផ្ទះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។
អំពើ​សម្លាប់​ដ៏​ឃោរឃៅ​នេះ សមត្ថកិច្ច​នគរបាល​គ្រប់​លំដាប់ថ្នាក់​នៅ​ក្នុង​ខេត្ត កំពុង​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​បំផុត ដើម្បី​តាម​វែកមុខ​ជន​ដៃដល់ ដែល​ជា​អំពើ​សាហាវព្រៃផ្សៃ​បំផុត​រក​លេខ​ដាក់​គ្មាន​នេះ ។ការ​សម្លាប់​ដោយ​នាំ​គ្នា​ចាប់ចង​រួច​ដុត​ទាំង​ផ្ទះ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​គំនុំ​ដ៏​ស្រួចស្រាល់​មួយ តែ​អ្វី​ដែល​គួរ​ឱ្យ​ថ្កោលទោស​បំផុត​នោះ គឺ​ក្មេង​តូច​ដែល​មាន​អាយុ​ទើបតែ​៦​ខែ មិន​ទាន់​ដឹងក្តី​ផង ក៏​ត្រូវ​ចង​ដុត​សម្លាប់​ដែរ ។ សង្ឃឹមថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រកមុខ​ក្រុម​ឃាតករ​ឈាមខ្មៅ​ទាំងនោះ​ឃើញ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ជា​មិន​ខាន ។ ពេល​ណា​សមត្ថកិច្ច​ចាប់​បាន កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ៕     ប្រភព​http://kohsantepheapdaily.com.kh/article/109378.html

Sunday, November 2, 2014

បំបែកសំណុំរឿង​​ឃាតកម្ម​រំលោភ​សម្លាប់​នៅ​ស្រុក​ជើង​ព្រៃ ឃាត់ខ្លួន​ជន​សង្ស័យ៣នាក់


ខេត្តកំពង់ចាម​ ៖ ជន​សង្ស័យ​៣នាក់​ពាក់​ព័ន្ធ​ករណី​​​រំលោភ​​សេព​សន្ថវៈ​ រួចអា​រ.ក​សម្លាប់​នាង​ក្រមុំ​​ជនបទម្នាក់ ​ខណៈ​ពេល​នាងទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី​ត្រង់​ចំណុចវាលស្រែ​មួយ​មាន​ចំងាយ​ពី​ផ្ទះ​ប្រហែល​​៥០០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ កន្លង​ទៅ​ថ្មី​ៗ ត្រូវ​សមត្ថ​កិច្ច​មន្ទីរ​ស្រាវ​ជ្រាវ​យុត្តិ​ធម៌​អាវុធ​ហត្ថ​ខេត្ត​កំពង់​ចាម​ឃាត់ខ្លួន​បាន​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​២៩ និង​៣០​ តុលា ២០១៤។

តាម​លោក​អនុ​សេនី​យ៍​ឯក សែ​ម ឃាង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​អាវុធហត្ថ​ខេត្តបាន​ប្រាប់​ឲ្យ​ដឹងនៅ​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៤​ នេះថា ជន​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់​នោះ​មាន ១-​ឈ្មោះ តុ​ប សុខ​ហ៊ី​ម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ចិញ្ចឹម​ទា នៅ​ភូមិ​ត្រពាំង​ថ្ម​កើត ឃុំ​ត្រពាំង​គរ  ស្រុក​ជើងព្រៃ (​ជន​ដៃដល់​ដែល​វាយ​ជន​រង​គ្រោះ​ពីក្រោយ​ហើយ​ចាប់រំលោភ​មុនគេ ) ២-​ឈ្មោះ ប៊ិ​ន ស៊ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាកសិករ​នៅ​ភូមិ​ត្រពាំង​ថ្ម​លិច ឃុំ​ត្រពាំង​គរ (​អ្នក​មើលផ្លូវ )  និង៣-ឈ្មោះ លាង  សេង​ហួរ ភេទ​ប្រុស អាយុ១៩​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​ខាងលើ​ដែរ  ។
ជន​សង្ស័យ​ទាំង​៣នាក់​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៤ នេះ​។
គួររំលឹក​ថា នារី​ម្នាក់​អាយុ​២២​ឆ្នាំ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ​សេពសន្ថវៈ រួច​អារ​.​ក​សម្លាប់​បំបិទមាត់ ខណៈ​ពេល​នាង​ចេញ​ទៅ​ច្រូតស្មៅ​នៅ​វាលស្រែ​មួយ​កន្លែង​មាន​ចំងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្ទះ កាលពី​រសៀល​ថ្ងៃ​ទី​២៥ តុលា ២០១៤ នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ត្រពាំង​គ ស្រុក​ជើងព្រៃ ។

តាម​មន្ត្រី​នគរបាល​ស្រុក​ជើងព្រៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រក​ស្មៅ​នៅ​វាលស្រែ​ដូច​សព្វមួយដង​សំរាប់​ទុក​ឲ្យ​គោ​ស៊ី កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​កើតហេតុ ដោយ​ទៅ​តែ​ម្នាក់ឯង​ទេ រហូត​ដល់​ពេល​ល្ងាច​ថ្ងៃ​ដដែល មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ ព្រមទាំង​បងប្អូន​ក្រុម​សាច់​ញាត់​មាន​ក្តី​កង្វល់   និង​បាន​នាំ​គ្នា​ដើរ​រក ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​៦ និង​២៥​នាទី​ល្ងាច ព្រលប់​ទៅ​ហើយ​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​សព​នារី​រង​គ្រោះ ដោយ​ខោ​ត្រូវ​បាន​គេ​ចាប់​សំរាត​ដល់​ត្រឹម​ជង្គង់ និង​មាន​ស្នាម​អារ​.​ក​ទៀត​ផង​នៅ​ចំណុច​វាលស្រែ​ចំងាយ​ពី​ភូមិ​ត្រពាំង​ថ្ម​៥០០​ម៉ែត្រ  ។ តាម​ការ​សន្និដ្ឋាន​ឃាតករ​អាច​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ៕

Friday, October 31, 2014

ភ្ញាក់​ផ្អើល​​នារី​ម្នាក់​ស្លាប់​ក្នុង​​ផ្ទះសំណាក់​យីហោ «អប្សរា​មាស» សង្ស័យ​ករណី​ឃាត​កម្ម




រាជធានីភ្នំពេញ ៖ ​នារី​​អាយុ​ប្រហែលជាង​២០​ឆ្នាំ​ម្នាក់ ត្រូវគេ​ប្រទះឃើញ​ដេក​ស្លាប់ផ្កាប់​មុខនិង​មាន​ខ្សែ​រឹត.ក​​ក្នុង​ផ្ទះ​សំណាក់​យីហោ​ «​អប្សរា​មាស» ខណៈ​អ្នក​បម្រើ​ចូល​ទៅ​សម្អាត​បន្ទប់ បង្កឱ្យមាន​ការ​​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​១២ និង​១៥​នាទី​ថ្ងៃទី​៣១ តុលា ២០១៤ នេះ ស្ថិត​ក្នុងភូមិ​ប៉ប្រក សង្កាត់​កាកាប ខណ្ឌពោធិ៍​សែនជ័យ ដែល​ត្រូវគេ​សង្ស័យថា ជាករណី​​ឃាត​កម្ម​ ​។
​ទោះ​បី​ជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​ណ​សព​នារី​រងគ្រោះនៅឡើយ ខណៈ​​សមត្ថ​កិច្ច​ជំនាញ​កំពុងធ្វើ​កោសល្យ​
វិច័យ ។
ប្រភព​ពីម្ចាស់​ផ្ទះ​សំណាក់​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​​វេលា​ម៉ោង​​ប្រហែល​១០ព្រឹកថ្ងៃទី​៣០ តុលា ២០១៤ គេ​ឃើញ​នារី​រងគ្រោះ​ខាងលើ​រួម​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៅ​ជួល​បន្ទប់​គេ​ង រហូតដល់ព្រឹក​ឡើង​អត់ឃើញ​នារីនោះចេញ​ពីបន្ទប់​វិញទេ ខណៈនោះ​អ្នកបម្រើ​ដើរ​ទោះទ្វារ​បំណង​សម្អាតបន្ទប់​ ក៏ប្រទះ​ឃើញ​​នារីរងគ្រោះ​​ស្លាប់បាត់ទៅហើយ​ ។​​​
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភា