Friday, September 26, 2014

យុវជន​ម្នាក់​ត្រូវ​រថយន្តកុង​តឺន័រ​​កិន​ចំពាក់កណ្តាល​ខ្លួន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅនឹង​កន្លែង​កើតហេតុ​





រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កុង​តឺន័រ​មួួយ​​គ្រឿង​បើក​កៀរ​ម៉ូតូ​​ហុង​ដាឌ្រីម​មួយ​គ្រឿង​​​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បណ្តាល​ឱ្យ​ធ្លាក់​យុវជន​ម្នាក់​ពី​លើ​​ម៉ូតូ​ម​ក​លើ​ផ្លូវ​ហើយ​ត្រូវ​រថយន្ត​កុង​តឺន័រ​នោះ​កិន​ចំពាក់​កណ្តាល​ខ្លួន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​នឹង​កន្លែង​កើត​ហេតុ ចំណែកអ្នក​បើក​​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព​។​ ហេតុការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍ដ៍រន្ធត់នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​ រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​<<សាច់គោ​អាំង​33333 >> តាម​ផ្លូវ​ព្រះមុនីវង្ស ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។សូមចុចទីនេះអានពត៌បន្ថែម។

No comments:

Post a Comment