Monday, September 29, 2014

ក្មួយ​ថ្លៃ​កាប់មាថ្លៃមួយ​កាំបិតប័ុង​តោ​ចំសៀត​ផ្កា​ហូរឈាម​ស្រោច​ខ្លួន​បន្ទាប់ពីមាន​ជម្លោះពាក្យសម្តីគ្នា​មួយ​ប្រាវ​



រាជធានី​ភ្នំ​ពេញ ៖  បុរសម្នាក់​ត្រូវ​ក្មួយ​ថ្លៃ​កាប់មួយ​កាំបិតប័ុង​តោ​ចំសៀត​ផ្កា​ហូរឈាម​ស្រោច​ខ្លួន​រង​របួស​ធ្ងន់ បន្ទាប់ពីមាន​ជម្លោះពាក្យ​សម្តី​គ្នា​មួយ​ប្រាវ ។ ហេតុការណ៍នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃទី ២៩ កញ្ញា ២០១៤ នៅ​ក្នុង​ហា​លក់​ចាប់ហួយ និង​ការហ្វេ ស្ថិតនៅ​ផ្ទះលេខ​៤៩Eo​ ផ្លូវលេខ​៨៦ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។សូមអានពត៌មានប្ថែមនៅទីនេះ។

ជន​សង្ស័យ​គាស់​ផ្ទះប្រ​ជាពលរដ្ឋ​ម្នាក់​ត្រូវ​​ក្មួយ​ម្ចាស់​ផ្ទះ​ឃើញ​ទាន់​ដេញ​វាយ​របួសធ្ងន់​




រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ទាន់​ដេញ​ចាប់​បាន​វាយ​រង​របួស​ធ្ងន់​ហើយ​យក​អាវ​ចង​ស្លាប​សេក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​។ ហេតុ​ការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៤ និង​២០​នាទី​ទៀប​​ភ្លឺ ថ្ងៃទី៣០ កញ្ញា ២០១៤ នៅ​ចំណុច​ផ្ទះលេខ​៣២E1 ក្រុមទី៣ ភូមិ​៧ សង្កាត់ផ្សារ​កណ្តាល ខណ្ឌ​ដូន​ពេញ​។ ជន​សង្ស័យ​ឈ្មោះ សុខ វី ភេទប្រុស អាយុ​៣៣ឆ្នាំ ស្នាក់នៅ​ម្តុំវត្តបុទុម​ សង្កាត់ចតុមុខ ។សូមអានពត៌មានបន្ថែមនៅទីមេះ។

នារី​ម្ចាស់ហាងអីុនធើណែតម្នាក់​ត្រូវ​ឃាតករដៃឆៅចាក់​ធ្លាយពោះ និង​អា.កសម្លាប់​ក្នុងបន្ទប់ឡៅតឿ​សង្ស័យ​ប៉ុនប៉ង​ចាប់​រំលោភ​




រាជ​ធានី​ភ្នំ​ពេញ ៖ នារីជាម្ចាស់ហាងបើក​បម្រើ​សេវាកម្ម​​អីុន​ធើណែត​ម្នាក់​ត្រូវ​ជន​សង្ស័យ​សម្ងំ​នៅក្នុង​បន្ទប់​ឡៅតឿ​​​យក​កាំបិត​ចាក់​​ធ្លាយពោះ​​ ​និងអា.ក ជាច្រើន​កាំបិត​ខណៈ​នារីរង​គ្រោះ​ឡើង​ទៅរៀប​ចំសម្ភារដើម្បី​បិទ​ហាង​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់ ហើយនារី​រង​គ្រោះ​​​បាន​ស្លាប់តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង ១០និង​១០​នាទី យប់ ថ្ងៃ​ទី ២៩ កញ្ញា ២០១៤ នៅ​ក្នុង​ផ្ទះបើក​បម្រើ​សេវាកម្ម​អីុនធើណែត យីហោ១៦៨ តាម​ផ្លូវ​២៧១ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់ទឹក​ថ្លា ខណ្ឌសែន​សុខ ។សូមអានពត៌មានប្ថែមនៅទីនេះ។

Sunday, September 28, 2014

សពជនបរទេស​ម្នាក់ដែលត្រូវរថ​យន្ត Range Rover បុក​ស្លាប់​កាល​ពី​យប់មិញ មិនទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅឡើយទេ




រាជធានី​ភ្នំពេញ ៖ មក​ដល់​វេលា​ម៉ោង​៤ និង​២៥នាទី​រសៀល​ ថ្ងៃ​ទី​២៨ កញ្ញា ២០១៤ នេះ​ គេ​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​សព​បុរស​ជន​បរទេស​ម្នាក់​បណ្តើរ​កង់​ឆ្លង​ផ្លូវ​ត្រូវ​រថ​យន្ត Range Rover បើក​ដោយ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​​បុក​ស្លាប់​កាល​ពី​វេលា​រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​២៨ កញ្ញា នៅ​ឡើយទេ ។ ពេល​នេះ​​សព​ត្រូវ​បានគេ​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​​​។សូមអានពត៌មានបន្ថែមនៅទីនេះ។

Friday, September 26, 2014

បុរស​បរទេស​ម្នាក់​​​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ​ឱ្យ​សន្លប់ ព្រោះ​ខឹង​ស្រវឹង​ស្រា​ដើររក​រឿ​ង​គេ



រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជាជន​បរ​ទេស​ម្នាក់​ផឹក​ស្រា​ស្រវឹង​​​រក​រឿង​​វាយ​គ្នា​ជា​មួយ​ក្រុម​ក្មេង​ស្ទាវ​បីនា​ក់​​បណ្តាល​ឱ្យ​បុរស​បរទេស​រូប​នោះ​រង​របួសបែក​ក្បាល​ហូរ​ឈាម​និង​សន្លប់​រយៈពេល​១៥​នាទី ហើយ​ក៏​បាន​ដឹង​ខ្លួន​ឡើង​វិញ​ត្រូវ​សមត្ថ​កិច្ច​ឱ្យ​អ្នក​រត់រឺុម៉ក​ម៉ូតូឌុប​ត្រឡប់​ទៅ​ផ្ទះ ។ ហេតុការណ៍នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ១និង​១០​នាទី​ ​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​សណ្ឋា​គារ​លុច្ស តាម​ផ្លូវ​១៣៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ខណ្ឌ​ដូន​ពេញ ។សូម​ចុចអានពត៌បន្ថែម។

យុវជន​ម្នាក់​ត្រូវ​រថយន្តកុង​តឺន័រ​​កិន​ចំពាក់កណ្តាល​ខ្លួន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅនឹង​កន្លែង​កើតហេតុ​





រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​កុង​តឺន័រ​មួួយ​​គ្រឿង​បើក​កៀរ​ម៉ូតូ​​ហុង​ដាឌ្រីម​មួយ​គ្រឿង​​​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បណ្តាល​ឱ្យ​ធ្លាក់​យុវជន​ម្នាក់​ពី​លើ​​ម៉ូតូ​ម​ក​លើ​ផ្លូវ​ហើយ​ត្រូវ​រថយន្ត​កុង​តឺន័រ​នោះ​កិន​ចំពាក់​កណ្តាល​ខ្លួន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​នឹង​កន្លែង​កើត​ហេតុ ចំណែកអ្នក​បើក​​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព​។​ ហេតុការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍ដ៍រន្ធត់នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​ រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​<<សាច់គោ​អាំង​33333 >> តាម​ផ្លូវ​ព្រះមុនីវង្ស ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។សូមចុចទីនេះអានពត៌បន្ថែម។

Thursday, September 25, 2014

លុច្សស៊ីស ៤៧០ បែកកង់ក្រោយ ក្រឡាប់ផ្ញាជើង ស្លាប់ម្នាក់ របួ



តាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ និងមនុស្ស៥នាក់ទៀត ដែលជិះជាមួយ បានរងរបួស បន្ទាប់ពីរថយន្ត៤៧០ ដែលពួកគេជិះបាន បែកកង់ក្រោយ ក្រឡាប់ផ្ញាជើង។ ហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះ បានកើតឡើងនៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៤ នៅចំណុច គីឡូម៉ែត្រលេខ ៧០ និង៧១ ផ្លូវជាតិលេខ៣ ដែលស្ថិតក្នុងភូមិត្រាវផ្អែម ឃុំពពេល ស្រុកត្រាំកក់។

ប្រជា​ការពារភូមិ​ប្រើ​កាំភ្លើង​AK របស់​នគរបាល​​ប៉ុស្តិ៍​​បាញ់​បំបែក​ក្រុម​ក្មេង​ឈ្លោះ​​គ្នា ត្រូវ​ចំ​ស្លាប់​​ម្នាក់​





ខេត្តកណ្តាល ៖ បុរស​ម្នាក់​បានស្លាប់​ភ្លាម​​ៗ​​ ដោយសារ​ប្រជា​ការ​ពារ​ភូមិ​ម្នាក់ ប្រើ​ប្រាស់​កាំ​ភ្លើង​​AK នគរបាល​​ប៉ុស្តិ៍​​បាញ់​ត្រូវ​ចំ​ចង្កាមួយ​គ្រាប់​ ខណៈ​​ពេល​មាន​ក្រុម​ក្មេង​ឈ្លោះ​ប្រកែករក​វាយ​​គ្នា​ ហើយ​ប្រជា​ការពារ​ភូមិ​និង​នាយ​​រង​ប៉ុស្តិ៍​ទៅ​អន្តរាគមន៍​​ឃាត់​​ កាល​ពី​វេលាម៉ោង​៤រសៀល​​ថ្ងៃទី​២៤ កញ្ញា នៅ​ភូមិលេខ​៦ ឃុំ​ពោធិ៍​បាន​ ស្រុក​កោះធំ ។សូមអានពត៌មានបន្ថែមនៅទីនេះ។

បុរស​ម្នាក់​ត្រូវ​ជន​ដៃដល់​បាញ់​នឹង​ស្នា​តេស​ ចំ​ពោះ​​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​



ខេត្ត​ព្រះវិហារ ៖ បុរស​ម្នាក់​ឈ្មោះ​ ​ធួន ​វៀច ​អាយុ​៥៣ឆ្នាំ ​ត្រូវបាន​ជន​ល្មើស​បាញ់​សម្លាប់​នឹងអាវុធ​កែច្នៃ ឬ​ស្នា​តេស​ ចំ​​ពោះ​ខា​ងស្តាំ ស្លា​ប់ភ្លាមៗ​នៅនឹ​ងកន្លែង ​។​ តាម​ការឲ្យ​ដឹងពីមន្រ្តី​កងរាជ​អាវុធ​ហត្ថ ខេត្ត​ព្រះវិហារ​ថា  ករណី​ មនុស្ស​ឃាត​ខាង​លើនេះ​ កើត​ឡើង​នៅចំណុ​ច ភូមិ​អាចម​ដែ​ក ឃុំ​រំដោះ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។កាល​ពី​ម៉ោង៦និង​៣០នាទី ​ថ្ងៃទី២៣ ​ខែ​កញ្ញា ​។សូមអានពត៌មានបន្ថែមនៅទីនេះ។

Wednesday, September 24, 2014

ត្រឡប់​ពី​បុណ្យ​ភ្ជុំ​បិ​ណ្ឌ​នៅ​វត្ត​ ​នាំ​កូនប្រុស​អាយុ​១៣​ឆ្នាំទៅ​លេង​ទឹកស្ទឹង​ប៉ម​ប៉ា លង់ទឹក​ស្លាប់




ខេត្តកំពង់ឆ្នាំង ៖ កុមា​រា​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្ទឹង​ស្លាប់ ខណៈ​ទៅ​កម្សាន្ត​ជាមួយ​ឪពុកម្តាយ ក្រោយ​ពេល​ត្រឡប់​ពី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​វត្ត​វិញ ។ ហេតុ​​ការ​ណ៍នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១និង៣០​នាទី​រសៀលថ្ងៃ​ទី២៣ កញ្ញា ជា​ថ្ងៃ​បុ​ណ្យ​​ភ្ជុំបិណ្ឌ នៅ​ទឹកស្ទឹង​ប៉ម​ប៉ា ដែល​ជាកន្លែង​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្ឌ ស្ថិត​ក្នុងភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវ​ឌ្ឍ​ន៏ ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ សូមអានពត៌មាននៅទីនេះ

អាង​កូន​អ្នកមាន​បើករថយន្ត​បុក​ខឿន​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា​ក្រឡាប់​ហើយ​ដេញ​វាយ​សមត្ថកិច្ច​ទៀត


រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​​វី​ហ្គោ​មួយ​​គ្រឿង​បើក​​ដោយ​បុរស​​ម្នាក់​ក្នុង​ស្ថាន​​ភាព​ស្រវឹង​​​​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វា​ក្នុង​ល្បឿន​លឿន​​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា​បណ្តាល​ឲ្យ​ក្រឡាប់​ត្រូវ​ប្រជា​ការពារស្ពាន​​រត់​ទៅ​ជួយ បែរជា​អ្នក​បើករថយន្ត​ដោះ​ស្បែកជើង​ដេញ​វាយ​ប្រជា​ការពារ​វិញ​ចោទ​ថា ​ប៉ុនប៉ង​លួច​របស់របរ​មាន​តម្លៃ​នៅ​ក្នុង​រថយន្ត​របស់​គេ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៤ ​កញ្ញា ២០១៤ នៅ​គល់​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ ​ប្ញ​​ស្សី​កែវ ។សូមអានពត៌មានបន្ថែមនៅទីនេះ

ក្រុម​ជន​ពាល​ចាក់​សម្លាប់​យុវជន​ម្នាក់​ស្លាប់យ៉ាងអាណោចអាធ័ម​





ខេត្ត​ស្វាយរៀង ៖ ​​​ឃា​​ដ​​កម្ម​​ដ៏​សាហាវ​​ឃោរ​ឃៅ​មួយ​​ ខណៈ​យុវជន​ម្នាក់​​ស្លាប់​​​​យ៉ាង​អ​ណោ​ច​អា​ធ័ម​​​​ក្នុង​​ថ្លុក​ឈាម ​បន្ទាប់​ពី​ត្រូវ​ក្រុម​ជន​ពាល​​ព្រួត​គ្នា​​ចាក់​ប្រហារ​​ជា​ច្រើន​កាំបិត​​ បណ្តាល​ឱ្យ​ធ្លាយ​ពោះវៀន​​ចេញ​មក​ក្រៅ ​ហូ​រឈាមក្រហម​​ច្រាល​នៅ​លើ​ដី​គួរ​​ឱ្យ​​ញាក់​សាច់​ ។សូមអានពត៏មានបន្ថែមនៅទីនេះ

ជម្លោះ​រាំជាន់​ជើង​គ្នា​​កាប់​​ប្រហារ​​ស្លាប់ម្នាក់​​ សមត្ថកិច្ច​ក្របួច​ជន​សង្ស័យ​​៦នាក់​​




ខេត្ត​ត្បូង​ឃ្មុំ​ ៖ ក្រុម​ក្មេង​​ទំនើង​៦​នាក់​ក្នុង​ចំណោមគ្នា​​​៧​នាក់ សុទ្ធតែ​ជា​ក្រុម​ជើង​ខ្លាំង​ ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​អំពើ​មនុស្សឃាត និង​លួច​​​​​​​មា​ន​ស្ថាន​​ទម្ងន់​(ប្លន់​​) ប្រ​ព្រឹ​ត្តនៅក្នុង​​ឡូ​ត៍កៅស៊ូ​លេខ១០៧​បេ ភូមិ​១០៨ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ​រួច​​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តនា​​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា បន្ទាប់​ពី​ពួក​គេ​ព្រួត​គ្នា​ប្រដាប់​​ដោយ​ពូថៅ ដាវ​ និង​ពន្លាក​ចាក់​ជ័រកៅស៊ូ ​ស្ទាក់វាយ​ប្រហារ​ទៅ​លើ​យុវជន​ម្នាក់​ឈ្មោះ ម៉ា​ប់ ស៊ី​ណា ហៅ​ណៃ អាយុ​២០​ឆ្នាំ នៅ​ភូមិ​ថ្ម​ពេជ្រ​ទី​២ ឃុំ​ថ្ម​ពេជ្រ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោ​ច​អា​ធ័ម​​ក្នុង​ថ្លុកឈាមហើយ​​​យក​ម៉ូតូ​អ៊ិ​ច​ស៊ី​ន​ធ័​រ​១​គ្រឿង ។សូមអានពត៏បន្ថែមនៅទីនេះ

Friday, September 19, 2014

អ្នកជាប់គុកសោះ មានលទ្ធភាព អាចជំរិតទារប្រាក់ ៥ម៉ឺនដុល្លារ ពីអគ្គនាយក ក្រុមហ៊ុន HLH ហើយគំរាមសម្លាប់ ប្រសិនបើមិន ឲ្យប្រាក់




ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ រួមជាមួយអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការ តាមចាប់ មន្រ្តីអនុរក្សពន្ធនាគារ ២នាក់ ពាក់ព័ន្ធនឹងពីបទជំរិតទារប្រាក់ ៥ម៉ឺនដុល្លា ពីជនជាតិសាំងហ្គាពួរ និងជាអគ្គនាយក ក្រុមហ៊ុន HLH នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ។សូមអានពត៌រមានបន្ថែមនៅទីនេះ។

បុរសវ័យ៤២ឆ្នាំម្នាក់ ផឹកស្រាស្រវឹង ឆ្លៀតឱកាស ចាប់រំលោភ នារីរងគ្រោះ រហូតបានសម្រេច




កំពង់ស្ពឺៈ បុរសវ័យ៤២ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកសំរោងទង់ ធ្វើការឃាត់ខ្លួន និងបានយកមកសួរនាំ ក្រោយពីទទួលបាន ពាក្យបណ្តឹងពីជនរងគ្រោះ ថាបានចាប់រំលោភរូបនាង នៅក្នុងផ្ទះរហូតបានសម្រេច បន្ទាប់ពីជនសង្ស័យ ផឹកស្រាស្រវឹង ជាមួយឪពុករបស់នារីរងគ្រោះ ។ ហេតុការណ៍ការនេះបានកើតឡើង កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅស្រុកសំរោងទង់ ខេត្តកំពង់ស្ពឺ ។សូមអានពត៌រមានបន្ថែមនៅទីនេះ។

 បុរសជនជាតិ​​អាមេរិក​ស្បែកខ្មៅ​ដាល់​អ្នក​រត់រឺុម៉ក​ម៉ូតូ​មួួ​យដៃ​ ខណៈមិត្តស្រីរបស់គេ​ចុះពីលើ​រឺុម៉ក​ម៉ូតូ​ត្រូវ​ចោរ​ឆក់​កាបូប​





រាជ​ធានីភ្នំ​ពេញ ៖ ស្រ្តី​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​​ចោរ​ឆក់​យក​កាបូបបាន​សម្រេច​ហើយ​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព​​ ខណៈ​ស្រ្តី​ជន​ជាតិ​ចិន​រូប​នេះ​​ចុះពីលើ​រឺូម៉ក​ម៉ូតូ​ ​។ ហេតុ​ការណ៍បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ៩និង​៤០​នាទី យប់ ថ្ងៃ​ទី ១៩ កញ្ញា ២០១៤ នៅ​ម្តុំ​ហាង​បាយ​យ៉ាង​ចូវ តាម​ផ្លូវ​ត្រ​សក់​ផ្អែម សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ។សូមអានពត៌រមានបន្ថែមនៅទីនេះ។

ដាំបាយរួចដើរទៅ​លេងផ្ទះម្តាយមិនពន្លត់ភ្លើងជាមុន ត្រូវ​អគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះ​និង​សម្ភារអស់ទាំង​ស្រុង​



ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ផ្ទះ​ពីរ​ខ្នង​មាន​ចំនួន​៣​ល្វែង​ ធ្វើ​អំពី​ឈើ​ប្រក់​សង្ក័សី​ ជញ្ជាំង​ក្តារ​មាន​ទំហំ ៩ម៉ែត្រ គុណ ៧​ម៉ែត្រ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្រ​បាក់​អស់​ទាំង​ស្រុង រួម​ទាំង​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ផង​ដែរ​ ។ ហេតុ​ការ​ណ៍នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ១៩ កញ្ញា ២០១៤  ស្ថិត​ក្នុង​ភូមិ​គោក​វល្លិយាវ​ស្រែល្អ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ ។

ចាប់ខ្លួន​អនុរក្ស​ពន្ធនាគារ​ខេត្តកណ្តាល​២​នាក់ ពាក់ព័ន្ធ​គំរាម​ទារប្រាក់​ពី​ថៅកែ​សាំង​ហ្គា​ពួរ​ចំនួន​៥​ម៉ឺន​ដុល្លារ



រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ខេត្តកណ្តាល កាលពី​ម៉ោង​៦​និង​១៥​នាទី​ព្រលប់ ថ្ងៃ​ទី​១៨ កញ្ញា ២០១៤ បាន​ធើ្វ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់  ពាក់ព័ន្ធ​គំរាម​ទារប្រាក់​ពី​ថៅកែ​ជនជាតិ​ចិន​សាំង​ហ្គា​ពួរ​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

សង្ឃកំហូច២​អង្គនាំគ្នា​ផឹកស៊ីក្នុង​កុដ្ឋក្លែម​ស្រីសេ្នហ៍​ត្រូវសមត្ថកិ​ច្ចចាប់​ជាប់



ខេត្ត​សៀមរាប ៖ ​សង្ឃកំហូច​២អង្គ​ព្រម​ទាំងគូ​កន​មាន​ស្រី ប្រុស​នាំគ្នា​ផឹកស៊ី​ក្លែម​ស្រី ស្នេហ៍​ក្នុង​កុដ្ឋ​វត្ត​ពោធិ​លង្កា កណ្តាល​ក្រុង​សៀមរាប​ ទាំង​កណ្តាល​យប់​យ៉ាង​សប្បាយ​រីករាយ​ត្រូវ​សមត្ថ​កិច្ចមូល​ដ្ឋាន និង​មន្ត្រី​សង្ឃ​ធ្វើកា​រចាប់​សឹក​ទាំងយប់​ភ្លាមៗ ព្រម​ទាំង​បញ្ជូន​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ។ ហេតុការ​ណ៍​គួរឲ្យ​ភ្ញាក់ផ្អើល​ទាំង​យប់​ដល់​ព្រះ​សង្ឃ និង​ ឧបាសក ឧបា​សិកា​ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើងវត្ត​ពោធិលង្កា​នេះ ធ្វើ​ឡើង​នៅ វេលា​ម៉ោង១២​រំលង​អធ្រាត្រ​ថ្ងៃទី​១៨ ​ខែកញ្ញា​ស្ថិត​នៅ​បរិវេណ​វត្ត​ពោ​ធិ​លង្កា​ ក្នុង​ភូមិបឹង​ដូនប៉ា​ សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប​ ។

បុរស​ម្នាក់ត្រូវ​មនុស្ស​មួយ​ក្រុម​ព្រួត​គ្នា​វាយ​រង​របួស​ធ្ងន់​នៅ​សង្កាត់បឹង


រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ត្រូវ​មនុស្ស​មួយ​ក្រុម​ព្រួត​គ្នា​ដេញ​វាយ​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ កាល​ពី​វេលា​ម៉ោង​ ៨និង​៣០នាទី យប់ ថ្ងៃ​ទី ១៩ កញ្ញា ២០១៤ នៅ​ចំណុច​ក្បែរ​ក្លោង​ទ្វារ​ចូល​វត្ត​ពោធិ៍តា​ញ្ញាណ​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុង​សង្កាត់បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។សូមអានពត៌រមានបន្ថែមនៅទីនេះ។

ប្រទះឃើញសពបុរស​ម្នាក់​ស្លាប់អណ្តែត​ទឹក​ក្បែរ​​​រោង​ដាក់ទូក.ង ក្នុង​វត្ត​វាលស្បូវ​






រាជ​ធានី​ភ្នំ​ពេញ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់អណ្តែត​ទឹក កាល​ពីវេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី ១៩ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​រោងដាក់ទូក.ង ក្នុង​វត្ត​វាល​ស្បូវ ស្ថិត​ក្នុង​ភូមិ​ស្វាយ​តាអុក សង្កាត់វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។សូមអានពត៌រមានបន្ថែមនៅទីនេះ។

Wednesday, September 17, 2014

សម្រុក​ដាក់​ពាក្យ​ប្រឡង​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​មណ្ឌល​ទាំង​៤​ទទួល​ពាក្យ​រាប់​ម៉ឺន និង​រើស​យក​តែ​៤​ពាន់​នាក់​


  ខេត្តកំពង់ឆ្នាំង ៖ ប្រជា​ពលករ​ជាង​៦​ពាន់​នាក់ បាន​សម្រុក​មក​ទិញ​ពាក្យ​ដាក់​ប្រឡង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េនៅ​ក្នុង​មណ្ឌល​ចែក​ពាក្យ​ប្រឡង​សា​កូរ៉េ​របស់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ។សូមអានពត៌មានបន្ថែមនៅទីនេះ ៕

ស្រវឹង​ស្រាជិះ​ម៉ូតូ​ទៅបុក​រថយន្ត​រួច​ប្លោង​ទៅបោក​និង​កញ្ចក់​រថយន្ត​សំណាង​ល្អ​របួសស្រាល​



រាជធានី​ភ្នំ​ពេញ ៖ បុរស​ស្រវឹង​ស្រា​ម្នាក់បាន​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​តាក់ស៊ី​​ចំកង់​ខាង​ឆ្វេង​បណ្តាល​ឱ្យ​អ្នក​ជិះ​ប្លោង​​ទៅបោក​និង​កញ្ចក់មុខ​រថយន្ត​រួច​ធ្លាក់មកលើ​ផ្លូវ​រង​របួស​ស្រាល ចំណែក​រថយន្ត​ប្រេះ​ស្រាំ​កញ្ចក់​ ។ ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍នេះ​កើត​ឡើង​១០ និង ៣០​នាទី​យប់ ថ្ងៃ​ទី ១៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​ការិយាល័យ​បង្ការនិង​ពន្លត់អគ្គិ​ភ័យ រាជ​ធានី​ភ្នំ​ពេញ (ផ្លូវ​៣៦០ កែង ១១៣ ) ។សូមអានពត៌មានបន្ថែមនៅទីនេះ ៕

ពល​ការិនី​៤​នាក់​ក្នុង​ចំណោម​៩​នាក់​ចោទ​ប្រធាន​ក្រុម​ហ៊ុន​ចាប់​បង្ខាំង




រាជធានី​ភ្នំពេញ ៖ ពល​ការិនី​៤​នាក់​ក្នុង​ចំណោម​៩​នាក់​បាន​ចោទប្រកាន់​ទៅ​លើ​ប្រធាន​ក្រុមហ៊ុន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ (MONEY CENTER) នាំ​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស​ថា បាន​ចាក់សោ​ទ្វារ​បង្ខាំង​ពួក​នាង​ឱ្យ​នៅ​ក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន​ទាំង​បំពានខណៈ​ពេល​ដែល​ពួក​នាង​ទាមទារ​យក​លុយ​ចំនួន​៣០០​ដុល្លារ​មក​វិញល​ពួក​នាង​បង់​ចូល​ក្រុមហ៊ុន​កាលពី​ពេល​កន្លង​មក ព្រោះ​ក្រុមហ៊ុន​មួយ​នេះ​គ្មាន​ច្បាប់ និង​មិន​គោរព​តាម​កិច្ចសន្យា ដោយ​យក​ពួក​នាង​ទៅ​លែង​ចោល​នៅ​ក្នុង​ប្រទេស​ថៃ ។

ឃាត់​​រថយន្ត​​ត្រួត​​ពិនិត្យ​មើល​​អាវុធ​ជាតិ​ផ្ទុះ​​ រក​​ឃើញ​​ថ្នាំ​​ញៀន​​មេតំ​​ហ្វេ​តាមីន​​ចំនួន​៣.៩៦៩គ្រាប់ និង​​ឃាត់​ខ្លួន​មនុស្ស​​៣នាក់​នៅស្រុក​សំពៅ​លូន​




ខេត្ត​​បាត់​ដំបង​ ៖ មនុស្ស​​៣នាក់​​ត្រូវ​បានកម្លាំង​អធិការ​ដ្ឋាន​ស្រុក​សំពៅលូន ឃាត់​​ខ្លួន​រួម​ជា​មួយនឹង​​​​ថ្នាំ​ញៀនប្រភេទ​​មេតំ​ហ្វេ​តាមីន​​(យ៉ាម៉ា​​)ចំនួន​​​២០​​ថង់​​ ស្មើ​នឹង​៣.៩៦៩​គ្រាប់គ្រា​ដែល​​ពួក​គេ​​ដឹក​ជញ្ជូន​ថ្នាំ​ញៀនចេញ​​ពី​រុកម៉ាឡៃ​​ ខេត្ត​បន្ទាយ​​មា​នជ័យ ឆ្លងកាត់ស្រុក​​សំពៅ​លូន ចេញ​ទៅ​​ប្រទេស​​ថៃ ហើយ​​ត្រូវ​កម្លាំង​អធិការ​ដ្ឋាន​ស្រុក​សំពៅស្ទាក់​​ឃាត់​​ត្រួត​​ពិនិត្យ​មើល​​អាវុធ​ជាតិ​ផ្ទុះ​​ ក៏​​​​ឆែក​​ឆេរ​រក​​ឃើញ​​ថ្នាំ​​ញៀន​តែ

ចាប់ចោរឆក់ ខ្សែកម្នាក់ នៅមុខវេទិការ សាលាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ដែលឆក់ខ្សែក ពីក្មេងប្រុស ត្រូវបានកម្លាំង នគរបាល ចាប់ខ្លួនក្រោយពីធ្វើ សកម្មភាពភ្លាមៗ កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅខាងមុខវេទិការ សាលាខេត្តបន្ទាយមានជ័យ ។ សូមអានពត៌មានបន្ថែមនៅទីនេះ ៕

ប្រវត្តិស៊ិន ស៊ីសាមុត

ស៊ិន ស៊ីសាមុតកើតនៅងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ១៩៣២ត្រូវនិងឆ្នាំរកា ក្នុងទឹកដីខេត្ត ស្ទឹងត្រែងភាឥសាន​នៃ​ប្រទេស​កម្ពុជាដែលមានឪពុកឈ្មោះស៊ិន ហេង ម្តាយឈ្មោះ ស៊ិប ប៊ុនលឿជាមេផ្ទះ។លោកជាកូនកាត់បី​សាសន៍​ខែ្ម ចិន និង ឡាវ ហើយត្រូវជាកូនពៅក្នុងចំនោមកូនស្រី២នាក់ទៀតក្នុងគ្រួសារ។​ពុករបស់លោកគឺជា​អតីតមេទាហ៊ានមួយរូបនៅសម័យអណានិគមន៍បារាំងនៅខេត្តស្ទឹងត្រែងនោះលុះក្រោយមកថ្នាក់លើក៍តំឡើងឋានះជាប្រថានពន្ធធនាគារនៅខេត្តបាត់ដំបង។លុះពេលឪពុកផ្លាសទៅធ្វើប្រធានគុកហើយលោកក៍ទៅដែរ ដូច្នោះហើយបានជាក្រោយពេលលោកក្លាយជាអ្នកចំរៀងលោកតែងតែច្រៀងនិយាយរៀបរាប់អំពីទឹកដីបាត់ដំបង។

សូមរីករាយជាមួួយចម្រៀងមួយបទរបស់អធិរាជសម្លេងមាសរបស់យើលសាកមើលតើមាននៅតែពីរោះយ៉ាងណាទៅ ។ សូមស្តាប់ដោយការចុចនៅទីនេះ ​​"ភ័ពសំណាងដោយស៊ិន សីសាមុត"

លុះពេលលោកមានអាយុមិនទាន់បាន១០ឆ្នាំផងឪពុកលោកក៍ស្លាប់ចោលលោក។ហើយក្រោយមក​លោកក៍​មាន​ឪពុកថ្មី។ ព្រមទាំងប្រសូត្របានកូនស្រី២នាក់ទៀត។ លោកស៊ិន ចានឆាយា ដែលជាកូនប្រុស​របស់អធិរាជ​សំលេងាមាសស៊ិស៊ីសាមុតនេះធ្លាប់បានប្រាប់ដល់អ្នកការសែត និង ទស្សនាវដ្តីមួយចំនួនថា លោក ប៉ារបស់​លោក​រៀន​កូដទ្រនិងដេញចាប៊ីតាំងពអាយុ៦ទៅ ៧ឆ្នាំមកម្លេះហើយគាត់ចូលចិត្តការវប្រគុំតន្រ្តីណាស់។ ក្នុងវ័យ​​​១០ឆ្នាំដែលជាវ័យកំពុងសំរួលខួរក្បាល និងបូជាកំលាំងកាយ កំលាំងចិត្ត ទៅនឹងការសិក្សាដ៍ក្លាំក្លានោះ លោក​ស៊ិន ស៊ីសារមុត ក៍មាននិស្ស័យយ៉ាងល្អជាមួយព្រះពុទ្ធសាសនាដោយកាលនោះ​លោកតែងតែងតាម​ជីដូន​របស់​លោកទៅវត្តមិនញយទេ។ លុះចប់កំរិតបឋមសិក្សាឈានចូលដល់កំរិតអនុវិទ្យាល័យលោកនៅមានការខិត
ខំប្រឹងប្រែងមិនធ្វេសប្រហេសដែលពេលវាលានោះលោកចូ្លវ័យជាយុវជនហើយ។ វ័យនោះគេឃើញថា​លោក​អាច​ចេះច្រៀងបានខ្លះ។​​ហើយមាបេពេលមួយនោះធ្លាប់មានគ្រូចិនសែម្នាក់បានទាយអោយគាត់ថា” ដោយ​លោក​កើតនៅឆ្នាំរកាគឺចំលេចជាស្តេចាមាន់គក់ ដូច្នោះពេលអនាគត់ប្រាកដជាមានសំលេងពិរោះល្បីល្បាញ


ស្ត្រីម្នាក់លេបថ្នាំប៉ងធ្វើអត្តឃាតសង្ស័យរឿងភ្លើងប្រច័ណ្ឌ



ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖  ស្ត្រី​ម្នាក់​បាន​សន្លប់​ស្ដូក​ស្ដឹង​មិន​ដឹង​ខ្លួន​ត្រូវ​បុរស​ជា​ប្ដី​បី​លើ​ម៉ូតូ​រត់រក​ពេទ្យ​ឯកជន​ឲ្យ​ជួយ​សង្រ្គោះ​កាល​ពី​វេលា​ម៉ោង​ជា៩​យប់​ ថ្ងៃ​ទី១៧​ ខែកញ្ញា​ ឆ្នាំ​២០១៤​ នៅ​ក្រុង​ប៉ោយ​ប៉ែត​សង្ស័យ​បណ្ដាល​មក​ពីរោគ​ប្រច័ណ្ឌ ។

រថយន្តបែនដឹក​ដី​បុក​ម៉ូតូ​សង់កូរ៉េកៀ​​ប​ជាប់ក្រោ​មរថយន្ត​អូសជាង​១០០ម៉ែត្រ អ្នក​ជិះ​រង​របួួស​ធ្ងន់​



រាជ​ធានី​ភ្នំ​ពេញ ៖  បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​រថយន្តបែន​ដឹក​ដី​បើក​មក​បុក​ចំពី​ក្រោយ​ពេញ​ទំហឹង​បណ្តាល​​ឱ្យ​ម៉ូតូ​ដួល​កៀ​ប​ជាប់​ពី​ក្រោម​រថយន្ត​អួស​ចម្ងាច​ជាង​១០០​ម៉ែត្រ​ទើប​ធ្លាក់ ចំណែក​អ្នក​ជិះ​ម៉ូតូរង​របួស​ធ្ងន់​។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១២ និង​១០​ នាទី​យប់ ថ្ងៃ​ទី ១៨ កញ្ញា​២០១៤ ​នៅ​លល​កំណាត់​ផ្លូូវ​លេខ​២៧១ ស្ថិត​​ក្នុង​សង្កាត់ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។សូមអានពត៌ទីនេះ

ជន​សង្ស័យ​ពីរ​នាក់​ដក​កាំភ្លើងភ្ជង់ប្លន់យក​ម៉ូតូ​ស្គុបពី​ ពី​យុវជន​ម្នាក់​បាន​ដោយ​សុវត្ថិ​ភាព




រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់ត្រូវ​ជន​សង្ស័យ​ពីរ​នាក់​ដក​​កាំភ្លើង​ភ្ជង់​ប្លន់យក​ម៉ូតូ​ ម៉ាក ស្គុបពី ពណ៌ខ្មៅ-ខៀវ មួយ​គ្រឿង ​រួច​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៨​និង​៥០​នាទី យប់ ថ្ងៃ​ទី ១៧ កញ្ញា ២០១៤ នៅ​ចំណុច​មុខ​វិទ្យា​ស្ថាន ប៊ែល ធី តាម​ផ្លូវ​៤៨៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។

រថយន្តបែនដឹក​ដី​បុក​ម៉ូតូ​សង់កូរ៉េកៀ​​ប​ជាប់ក្រោ​មរថយន្ត​អូសជាង​១០០ម៉ែត្រ អ្នក​ជិះ​រង​របួួស​ធ្ងន់​



រាជ​ធានី​ភ្នំ​ពេញ ៖  បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ត្រូវ​រថយន្តបែន​ដឹក​ដី​បើក​មក​បុក​ចំពី​ក្រោយ​ពេញ​ទំហឹង​បណ្តាល​​ឱ្យ​ម៉ូតូ​ដួល​កៀ​ប​ជាប់​ពី​ក្រោម​រថយន្ត​អួស​ចម្ងាច​ជាង​១០០​ម៉ែត្រ​ទើប​ធ្លាក់ ចំណែក​អ្នក​ជិះ​ម៉ូតូរង​របួស​ធ្ងន់​។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១២ និង​១០​ នាទី​យប់ ថ្ងៃ​ទី ១៨ កញ្ញា​២០១៤ ​នៅ​លល​កំណាត់​ផ្លូូវ​លេខ​២៧១ ស្ថិត​​ក្នុង​សង្កាត់ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។សូមអានពត៌មានទីនេះ

រដ្ឋមន្រ្តីក្រសួងអប់រំ ជួបថ្នាក់ដឹកនាំគ្រឹះស្ថាន សិក្សាឯកជន និយាយពីការពង្រឹង ប្រព័ន្ធអប់រំ នៅថ្នាក់ឧត្តមសិក្សា



ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ  ២០១៤ នឹងអនុញ្ញាតឲ្យថ្នាក់ដឹកនាំគ្រឹះស្ថាន ឧត្តមសិក្សាប្រមាណជា ៥០នាក់ចូលជួបពិភាក្សាការងារមួយចំនួន  ក្នុងបំណងពង្រឹងគុណភាពការអប់រំនៅថ្នាក់ឧត្តមសិក្សា។


How to Lose Weight Fast: A Proven 3-Step Plan That Works

Fit Woman Holding a Scale And an AppleThere are many ways to lose a lot of weight in a short amount of time.
However, most of them require you to be hungry and unsatisfied.
If you don’t have iron willpower, then hunger will cause you to give up on these plans quickly.
The 3-step plan outlined here will:
  • Kill your appetite.
  • Make you lose weight fast, without being hungry.
  • Improve your health at the same time

រថយន្តធ​ុន​យក្សដឹក​ធ្ងន់បើក​បំផ្លាញផ្លូវលំ​​នៅតំបន់ជាយដែន​កម្ពុជា- ថៃ​ក្រុង​ប៉ោយប៉ែត​ អាជ្ញាធរ ​គ្មានវិធានកា​រទប់ស្កាត់ ​




ក្រុង​ប៉ោយ​​ប៉ែត ​៖ ​​រថយន្ត​ធុ​នយក្ស​ដឹក​ធ្ងន់​ហួស​កំណត់​គេ​​នៅ​តែ​សង្កេត​ឃើញ​បើក​បំផ្លាញ​ផ្លូវលំ​មួយ​ចំនួន​នៅ​តំ​បន់​ជាយ​ដែន​កម្ពុជា-ថៃ ​ក្រុង​ប៉ោយ​ប៉ែត ​តែអាជ្ញា​ធរ ​មាន​សមត្ថ​កិច្ច​ដែល​ឈរ​ជើង​នៅ​ក្នុង​តំបន់ គ្មាន​វិធាន​ការ​ទប់​ស្កាត់​ឡើយ​ ។ ជាក់​ស្តែង​កាលពី​ព្រឹក​ថ្ងៃ​​ទី១៦ កញ្ញា​ ឆ្នាំ២០១៤ កន្លង​មក​នេះ គេ​សង្កេត​ឃើញ​... ពត៌មានបន្ថែម